រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល និងជាព្រះចៅអធិការវត្តសិលារតនារាម (វត្តប្រាសាទអង្គរភ្នំខ្លុង) ជាព្រះអនុប្រធានសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត បានឧបត្ថម្ភដល់លោក អ៊ុង ប៉ន អាយុ ៦៩ ឆ្នាំ មេភូមិត្រៀក ដែលកំពុងតែមានជំងឺក្រពះ ពោះវៀនសំរាកព្យាបាលនៅផ្ទះ ភូមិត្រៀក ឃុំស្រែអំបិល ស្រុកស្រែអំបិល

អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ!🙏🇰🇭
អរគុណសម្តេចពុកម៉ែ អគ្គស្ថាបនិកសន្តិភាព!🙏🇰🇭
អរគុណគណបក្សប្រជាជនកម្ពុជា!🙏🇰🇭
អរគុណថ្នាក់ដឹកនាំគ្រប់លំដាប់!🙏🇰🇭
អរគុណឯកឧត្ដម ហ៊ុន ម៉ានិត!🙏🇰🇭
អរគុណឯកឧត្តម មុិញ បានកុសល!🙏🇰🇭
……………….🇰🇭🙏💞💐💝🌹…………….
សកម្មភាពមនុស្សធម៌របស់សាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង

ថ្ងៃចន្ទ័ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១
វេលាម៉ោង ០៤:០០ នាទីរសៀល

  • ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល និងជាព្រះចៅអធិការវត្តសិលារតនារាម (វត្តប្រាសាទអង្គរភ្នំខ្លុង) ជាព្រះអនុប្រធានសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង តំណាងព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះទីបធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង ជាព្រះចៅអធិការវត្តរស្មីសាមគ្គីគិរីទ័ពជាង និងជាព្រះប្រធានសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង
  • លោក វរសេនីយ៍ទោ គង់ សារ៉ាវុឌ្ឍ ប្រធានអនុសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ស្រុកស្រែអំបិល ខេត្តកោះកុង និងអនុប្រធានចំនួន ៣រូប ព្រមទាំងសមាជិក សមាជិកា ដោយមានការអញ្ជើញចូលរួមពីលោក ព្រំ ឆើយ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិល បាននិមន្ត និងអញ្ញើញចូលរួមចុះសួរសុខទុក្ខ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានអចិន្ត្រៃយ៍ សមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងសប្បុរសជនចំនួន ២៩០.០០០រៀល និងទេយ្យទានមួយចំនួន
  • ទឹកផ្លែឈើ ១ កេស - មី ១ កេស - ទឹកបរិសុទ្ធ ១០ យួរ ឧបត្ថម្ភដល់លោក អ៊ុង ប៉ន អាយុ ៦៩ ឆ្នាំ មេភូមិត្រៀក ដែលកំពុងតែមានជំងឺក្រពះ ពោះវៀនសំរាកព្យាបាលនៅផ្ទះ ភូមិត្រៀម ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
    សរុបថវិកា ៣៨៧,០០០រៀល
    សូមជូនពរ លោកមេភូមិ ឆាប់បានជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញ។
    «««🙏🇰🇭💐💞🙏🇰🇭💐💞🙏🇰🇭💐💞»»»
  • សមាសភាពចូលរួម និង សប្បុរសជនឧបត្ថម្ភរួមមាន ៖
  • ព្រះព្រហ្មកេស ហេងប៊ុនសាម ១២៧,០០០៛
  • ព្រះភិក្ខុ ឃួន គោ ២០,០០០រៀល
  • ព្រះភិក្ខុ មួន ជា ២០,០០០រៀល
  • លោក គង់ សារ៉ាវុឌ្ឍ ៣០,០០០រៀល
  • លោក រស់ កក្កដា ៣០,០០០៛
  • លោក យឹម ចន្ឋី ៣០,០០០៛
  • លោក លាង ឆៃ ឃី ១៥,០០០រៀល
  • អ្នកស្រី ផន រតនា ១៥,០០០រៀល
  • លោក ណុប សុផាន់ ៣០,០០០៛
  • លោក វណ្ណ ដារ៉ា ៣០,០០០ រៀល
  • លោក ឡេង សារ៉ន ១០,០០០៛
    -លោក សោម សឿន ១០,០០០៛

»ក្រុមការងារបញ្ញវន្តក្មេងវត្ត (ស្មោះត្រង់ បម្រើ ការពារ) ជារៀងរហូតតគ្រប់ជំនាន់🙏💞🙏💐🙏💝«

_____
ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង