រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ដោយមានការផ្ដួចផ្ដើមពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង រដ្ឋបាលស្រុកស្រែអំបិល បានរៀបចំកម្មវិធីមនុស្សធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីអបអរសាទរ ខួបទី៤៣ នៃទិវាកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ដោយមានការផ្ដួចផ្ដើមពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង រដ្ឋបាលស្រុកស្រែអំបិល បានរៀបចំកម្មវិធីមនុស្សធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីអបអរសាទរ ខួបទី៤៣ នៃទិវាកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងទិវាកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ឯកឧត្តម វេជ្ជបណ្ឌិត ទៅ ម៉ឹង ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងមានការនិមន្ដ និងអញ្ជើញចូលរួមពី ព្រះព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាឡាត់គណខេត្តកោះកុង និងជាព្រះចៅអធិការវត្តរស្មីសាមគ្គីគិរីទ័ពជាង, ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរ អនុគណស្រុកស្រែអំបិល និងជាព្រះចៅអធិការវត្តសិលារតនារាម (វត្តអង្គរភ្នំខ្លុង) លោក លោកស្រី ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ប្រធានការិយាល័យអង្គភាពជុំវិញស្រុក កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក កាកបាទក្រហមកម្ពុជាស្រុក សមាគមសិស្សនិស្សិតបញ្ញវន្ដក្មេងវត្ត នៅមន្ទីរពេទ្យបង្អែកស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

_____
ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង