រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាល និងជាប្រធានស.ស.យ.ក ស្រុកថ្មបាំង បានសហការជាមួយសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ដាំកូនឈើនៅសាលាអនុវិទ្យាល័យឃុំប្រឡាយ

ដើម្បីចូលរួមអបអរសាទរខួបលើកទី៤៣ នៃកំណើតសហភាពសហព័ន្ធយុវ​ជ​ន​​កម្ពុជា (២ធ្នូ ១៩៧៨ -២ធ្នូ ២០២១) នេះ លោក អន សុធារិទ្ធ អភិបាល និងជាប្រធា​ន​ស.​ស​.យ.ក​ ស្រុកថ្មបាំងបានដឹកនាំសមាជិក សមាជិកា ចំនួន៨១នាក់ ស្រី​១​៥​នា​ក់ សហការជាមួយសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ដាំកូនឈើនៅក្នុងបរិវេណសាលារៀនអនុវិទ្យាល័យ ឃុំប្រឡាយ ក្នុងគោល​បំណង​បង្កើតចលនាដាំកូនឈើឱ្យកាន់តែផុលផុស បង្កើនគម្របបៃតង និងជាការលើកកម្ព​ស់​​ការយល់ដឹងពីបរិស្ថាន និងធនធានធម្មជាតិ បណ្តុះស្មារតីប្រជាពល​រដ្ឋ យុវជន ឱ្យចេះស្រឡាញ់ និងគោរពបរិស្ថាន ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិព្រៃឈើទាំងអស់គ្នាសម្រាប់ជាផលប្រយោជន៍ប្រកបដោយចីរភាព។

ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១

អត្ថបទទាក់ទង