រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ បន្តចុះដកបង្គោលបោះហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ ស្ថិតក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ ដោយខុសច្បាប់ និងដាក់ផ្លាកសញ្ញាហាមឃាត់កាប់បំផ្លាញព្រៃឈើ បានចំនួន ១០ផ្លាក នៅតាមបណ្តោយដងព្រែកអណ្តូងទឹក ស្ថិតក្នុងភូមិសាស្ត្រភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

ថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១

លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្តូងទឹក និងលោក លាវ ប៊ុនថុន នាយសង្កាត់រដ្ឋបាលព្រៃឈើឬស្សីជ្រុំ សហការជាមួយក្រុមការងារផ្នែករដ្ឋបាលជលផលបូទុមសាគរ បានបន្តចុះដកបង្គោលបោះហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ ស្ថិតក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ ដោយខុសច្បាប់ នៅតាមបណ្តោយដងព្រែកអណ្តូងទឹក ត្រង់ចំណុចនិយាមកា (៣៣៦១២៤ ; ១២៣៥២១០) ស្ថិតក្នុងភូមិសាស្ត្រភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ក្រុមការងារបានធ្វើការដកបង្គោលស៊ីម៉ង់ត៍ បានចំនួន ៣៣ដើម និងបានដាក់ផ្លាកសញ្ញាហាមឃាត់កាប់បំផ្លាញព្រៃឈើ បានចំនួន ១០ផ្លាក និងបានធ្វើការដឹកជញ្ជូនវត្ថុតាងទាំងអស់យកមករក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើអណ្តូងទឹក។ មានមន្ត្រីចូលរួមសរុបចំនួន ០៧នាក់ ក្នុងនោះ មានមន្រ្តីផ្នែករដ្ឋបាលព្រៃឈើអណ្តូងទឹក ចំនួន ០៣នាក់ មន្រ្តីផ្នែករដ្ឋបាលជលផលបូទុមសាគរ ចំនួន ០៣នាក់ និងណាងសហគមន៏នេសាទ ចំនួន ០១នាក់។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង