រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី០៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក

ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី០៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមការដឹកនាំដោយលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាស្រុកកោះកុង គណៈអភិបាលស្រុក នាយករដ្ឋបាល មន្រ្តីសាលាស្រុក ការិយាល័យជំនាញជុំវិញស្រុក កងកម្លាំងទាំង៣ និងលោកជំទប់២ តំណាងលោកស្រីមេឃុំត្រពាំងរូង។

  • របៀបវារៈ
    ១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
    ២.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយកាណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ របស់រដ្ឋបាលស្រុក
    ៣.ពិនិត្យ និងអនុម័តសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីគោលការណ៍ណែនាំផ្នែកគោលនយោបាយ សម្រាប់រៀបចំផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក
    ៤.របាយការណ៍សកម្មភាពការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ
    ៥.បញ្ហាផ្សេងៗ

អត្ថបទទាក់ទង