រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៧ ធ្នូ ២០២១

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៧ ធ្នូ ២០២១

លោកអភិបាលរងខេត្ត បានលើកឡើងថា យោងស្មារតីនៃកិច្ចប្រជុំនាថ្ងៃទី០១ ខែធ្នូ កន្លងមក លោក លោកស្រី ដែលមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តឲ្យខានតែបាន មួយ-វាស់កំដៅ និងពិនិត្យសុខភាពបេក្ខជន និងគណៈកម្មការមេប្រយោគទាំងអស់មួយថ្ងៃមុននៃដំណើរការប្រឡង ពី-បេក្ខជនពិនិត្យឃើញវិជ្ជមាន កូវីដ-១៩ មិនអនុញ្ញាតឲ្យប្រឡង និងត្រូវបញ្ជូនទៅមណ្ឌលមណ្ឌលព្យាបាល និងបី-ត្រូវទទួលខុសត្រូវ និងរៀបចំកងកម្លាំងសម្រាប់រក្សាសុវត្ថិភាពទាំងមុនដំណើរការរហូត ដល់ចប់ដំណើរការប្រឡង បួន-ត្រូវរៀបចំសេវាកម្មនានា ក្នុងដែនសមត្ថកិច្ចខ្លួនមិនឲ្យមានការឡើងថ្លៃ ដើម្បីជួយសម្រួលដល់បេក្ខជន និងអាណាព្យាបាលព្រមទាំងគណៈមេប្រយោគ ប្រាំ-រៀបចំអនុគណៈកម្មការសុខភាពចូលរួមក្នុងដំណើរការប្រឡង។ ដើម្បីអនុវត្តច្បាប់ បទបញ្ញត្តិ និងវិធានការនានា ទទួលបានលទ្ធផលល្អ ធានាដល់ដំណើរការប្រឡង នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១៕

ថ្ងៃចន្ទ ២ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ December 6, 2021

អត្ថបទទាក់ទង