រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ អ៊ុក​ ភ័ក្ត្រា​ អភិបាល​រង​ នៃ​គគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន​នៃគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្តកោះកុង​ បានអញ្ជេីញ ជាអធិបតីក្នុងកិច្ចប្រជុំ​ផ្សព្វផ្សាយ​ ស្តី​ពី​ប្រព័ន្ធ​ប្រកាសឱ្យដឹងមុន​ ១២៩៤​ នៅស្រុកបូទុមសាគរ

លោក​ អ៊ុក​ ភ័ក្ត្រា​ អភិបាល​រង​ នៃ​គគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន​នៃគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្តកោះកុង​ បានអញ្ជេីញ ជាអធិបតីក្នុងកិច្ចប្រជុំ​ផ្សព្វផ្សាយ​ ស្តី​ពី​ប្រព័ន្ធ​ប្រកាសឱ្យដឹងមុន​ ១២៩៤​ នៅស្រុកបូទុមសាគរ។

ថ្លែងក្នុងកិច្ចប្រជុំនេះ​ លោកអភិបាលរងខេត្ត​ បានលើក​ឡេីងថា​ លេខកូដ ១២៩៤​ ជាលេខកូដគ្រោះមហន្តរាយ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលផ្តល់ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយអង្គការភីន ជួយគាំទ្របច្ចេកទេស និងដាក់ឱ្យប្រើប្រាស់សម្រាប់ខេត្តនីមួយៗ។ មកដល់ពេលបច្ចុប្បន្ននេះ ខេត្តកោះកុង បានអនុវត្តប្រើប្រាស់ដោយជោគជ័យ ដែលមានអ្នកចុះឈ្មោះប្រើប្រាស់រហូតដល់ជិត ពីរពាន់នាក់។ ប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ ប្រើប្រាស់ក្នុងគោលបំណង ដើម្បីបង្កើនឱកាសដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងសហគមន៍មូលដ្ឋាន កាត់បន្ថយបាននូវគ្រោះភ័យ នៃគ្រោះមហន្តរាយនាពេលខាងមុខតាមរយៈលេខកូដ១២៩៤ ដែលបានចុះឈ្មោះ និងផ្ញើសារចូលជាសំឡេងតាមទូរស័ព្ទដៃ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ក្នុងការត្រៀមបង្ការ ការការពារ និងការជម្លៀសបានទាន់ពេលវេលាទាំងមុនពេលមិនទាន់មានគ្រោះមហន្តរាយ ទាំងក្នុងពេលមានគ្រោះមហន្តរាយ និងក្រោយពេលមានគ្រោះមហន្តរាយ។ ដូច្នេះកិច្ចប្រជុំនាថ្ងៃនេះ ពិតជារួមចំណែក យ៉ាងធំធេង ក្នុងការលើកកម្ពស់នៃការយល់ដឹងស្តីពីការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការកាត់បន្ថយគ្រោះភ័យនៃគ្រោះមហន្តរាយ តាមរយៈយន្តការនានា ជាពិសេសប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ នេះ៕
ថ្ងៃចន្ទ ២ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ December 6, 2021

អត្ថបទទាក់ទង