រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការអប់រំសុខភាពអំពី”មាតុភាពគ្មានគ្រោះថ្នាក់” របស់មន្ត្រីផ្នែកសម្ភព និងរោគស្រ្តី នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

ការអប់រំសុខភាពអំពី"មាតុភាពគ្មានគ្រោះថ្នាក់" របស់មន្ត្រីផ្នែកសម្ភព និងរោគស្រ្តី នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ ក្រៅពីការថែទាំ ព្យាបាល នៅតាមផ្នែកនីមួយៗនៃមន្ទីរពេទ្យតែងតែធ្វើការអប់រំសុខភាពដល់អ្នកជំងឺ និងអ្នកកំដរជាប្រចាំ ដើម្បីចូលរួមបញ្ជ្រាបឱ្យពួកគាត់មានការយល់ដឹងពីបញ្ហាសុខភាព ការបង្ការជំងឺ/កត្តាដែលបង្ករឱ្យមានហានិភ័យដល់សុខភាព អត្ថប្រយោជន៍នៃការឆាប់មកទទួលសេវាថែទាំ ព្យាបាលនៅមន្ទីរពេទ្យឬនៅមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត និងការយល់ដឹងពីការថែទាំបន្តនៅតាមផ្ទះ…។ល។ ទាំងនេះជាកត្តាដ៏សំខាន់ក្នុងការចូលរួមចំណែកឱ្យប្រជាពលរដ្ឋមានការយល់ដឹង ចេះថែរក្សាសុខភាព កាត់បន្ថយអត្រាឈឺនិងចំនួនដងការចូលសម្រាកពេទ្យ។ ការអប់រំសុខភាព​ ការលេីកកម្ពស់សុខភាពសាធារណៈ (Health Education, Health promotion) ​គឺបេសកម្មមួយដ៏សំខាន់មួយរបស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីចូលរួមឆ្លើយតបទៅនឹងចក្ខុវិស័យរបស់មន្ទីរពេទ្យ គឺបំរើសេវាសុខភាពជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព និងតម្លាភាព ដោយធ្វេីយ៉ាងណាឲប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា​ទាំងផ្លូវកាយ​ និងផ្លូវចិត្ត៕
ថ្ងៃចន្ទ ២ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ December 6, 2021

អត្ថបទទាក់ទង