រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្តកោះកុង បានអញ្ជេីញចូលរួម ជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ នៅស្រុកគិរីសាគរ

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្តកោះកុង បានអញ្ជេីញចូលរួម ជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ នៅស្រុកគិរីសាគរ។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងខេត្ត បានលើកឡេីងថា លេខកូដ ១២៩៤ ជាលេខកូដគ្រោះមហន្តរាយ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលផ្តល់ដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ហើយអង្គការ PEOPLE IN NEED (PIN) ជួយគាំទ្របច្ចេកទេស និងដាក់ឱ្យប្រើប្រាស់សម្រាប់ខេត្តនីមួយៗ។ មកដល់ពេលបច្ចុប្បន្ននេះ ខេត្តកោះកុង បានអនុវត្តប្រើប្រាស់ដោយជោគជ័យ ដែលមានអ្នកចុះឈ្មោះប្រើប្រាស់រហូតដល់ជិត ពីរពាន់នាក់។ ប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ ប្រើប្រាស់ក្នុងគោលបំណងដើម្បីបង្កើនឱកាសដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងសហគមន៍មូលដ្ឋាន កាត់បន្ថយបាននូវគ្រោះភ័យ នៃគ្រោះមហន្តរាយ តាមរយៈការផ្ញើសារចូលជាសំឡេងតាមទូរស័ព្ទដៃ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន បានដឹងជាមុននៅពេលមានគ្រោះមហន្តរាយកើតឡើង។ ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានជំរុញដល់រដ្ឋបាលស្រុក រដ្ឋបាលឃុំ និងតួអង្គពាក់ព័ន្ធទាំងអស់ ធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានជ្រួតជ្រាប និងចុះឈ្មោះប្រើប្រាស់ប្រព័ន្ធនេះឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។ ជាមួយគ្នានេះរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ត្រូវចេញសេចក្តីសម្រេច និងដីកា ក្នុងការបង្កើតគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ស្រុក ឃុំ ឱ្យស្របតាមអនុក្រឹត្យលេខ ១៨៨អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ៕
ថ្ងៃអង្គារ ៣ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ December 7, 2021

អត្ថបទទាក់ទង