រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំ ដើម្បីប្រមូលធាតុចូល ចងក្រងទិន្នន័យ និងកំណត់អាទិភាពគម្រោងខ្នាតតូចនៅមូលដ្ឋាន លើវិស័យអប់រំ សុខាភិបាល អនាម័យជនបទ ទេសចរណ៍ និងកសិកម្ម ក្នុងភូមិសាស្ត្រខេត្ត

តបតាមការចង្អុលបង្ហាញរបស់លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត លោក លឹម សាវាន់ នាយករដ្ឋបាលសាលាខេត្ត បានដឹកនាំកិច្ចប្រជុំជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ ដែលមានសមាសភាព មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរអភីវឌ្ឍន៍ជនបទ មន្ទីរទេសចរណ៍ខេត្ត មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងទីចាត់ការអន្តរវិស័យសាលាខេត្ត ក្នុងគោលបំណង ដើម្បីប្រមូលធាតុចូល និងចងក្រងទិន្នន័យគម្រោងខ្នាតតូចនៅមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាល លើវិស័យអប់រំ សុខាភិបាល អនាម័យជនបទ ទេសចរណ៍ និងកសិកម្ម ក្នុងភូមិសាស្ត្រខេត្ត។

ទន្ទឹមនឹងនោះ ជាគោលដៅ នៃកិច្ចប្រជុំផងដែរ គឺដើម្បីកំណត់អាទិភាពគម្រោង បង្ករលក្ខណៈសម្បត្តិជាមុន ត្រៀមចូលរួមក្នុងកិច្ចសហការ-អនុវត្តសកម្មភាពគម្រោង ជាមួយអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលមានសុឆន្ទៈ ក្នុងការជួយគាំទ្រវិស័យនានាក្នុងមូលដ្ឋានខេត្ត៕
ថ្ងៃអង្គារ ៣ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ December 7, 2021

អត្ថបទទាក់ទង