រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ អ៊ុក​ ភ័ក្ត្រា​ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្តកោះកុង បានអញ្ជេីញចូលរួម ជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ សម្រាប់​ក្រុងខេមរភូមិន្ទ​ និង​ស្រុក​មណ្ឌលសីមា​

លោក​ អ៊ុក​ ភ័ក្ត្រា​ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្តកោះកុង បានអញ្ជេីញចូលរួម ជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ សម្រាប់​ក្រុងខេមរភូមិន្ទ​ និង​ស្រុក​មណ្ឌលសីមា​។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងខេត្ត បានលើកឡេីងថា លេខកូដ ១២៩៤ ជាលេខកូដគ្រោះមហន្តរាយ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលផ្តល់ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយអង្គការ PEOPLE IN NEED (PIN) ជួយគាំទ្របច្ចេកទេស និងដាក់ឱ្យប្រើប្រាស់សម្រាប់ខេត្តនីមួយៗ។ មកដល់ពេលបច្ចុប្បន្ននេះ ខេត្តកោះកុង បានអនុវត្តប្រើប្រាស់ដោយជោគជ័យ ដែលមានអ្នកចុះឈ្មោះប្រើប្រាស់រហូតដល់ជិត ពីរពាន់នាក់។ ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានជំរុញដល់រដ្ឋបាលក្រុង​ ស្រុក រដ្ឋបាលឃុំ សង្កាត់​ និងតួអង្គពាក់ព័ន្ធទាំងអស់ ធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានជ្រួតជ្រាប និងចុះឈ្មោះប្រើប្រាស់ប្រព័ន្ធនេះឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។ ជាមួយគ្នានេះ រដ្ឋបាលក្រុង​ ស្រុក និងរដ្ឋបាលឃុំ សង្កាត់​ ត្រូវ​អនុវត្ត​អោយមានប្រសិទ្ធភាពខ្ពស់​ នូវខ្លឹមសារ​ នៃអនុក្រឹត្យលេខ ១៨៨អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ៕

ថ្ងៃពុធ ៤ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ December 8, 2021

អត្ថបទទាក់ទង