រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង ជំទប់ទី១ឃុំកោះកាពិ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

ស្រុកកោះកុង ៖ ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ លោកស្រី លិ ឡាំង ជំទប់ទី១ឃុំកោះកាពិ បានដឹកនាំកម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលឃុំ និងអាជ្ញាធរភូមិកោះស្រឡៅ ចុះធ្វើការពិនិត្យសភាពការណ៍ក្នុងភូមិ និងសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងបានណែនាំប្រជាពលរដ្ឋអោយបន្តអនុវត្ត វិធានការរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងវិធានការ៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាល នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង