រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំពិភាក្សាកិច្ចការចាំបាច់មួយចំនួន ក្រោមគណៈអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហាក់ ឡេង អភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងស្រុក លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យចំណុះទាំង១៣ នៃរដ្ឋបាលស្រុកបូទុមសាគរ

រដ្ឋបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំពិភាក្សាកិច្ចការចាំបាច់មួយចំនួន ក្រោមគណៈអធិបតីភាព លោកស្រី គ្រី សោភ័ណប្រធានក្រុមប្រឹក្សាស្រុក និងលោក ហាក់ ឡេង អភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរ ដោយមានការចូលរួមពីលោកលោកស្រី អភិបាលរងស្រុក លោក លោកស្រី  ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យចំណុះទាំង១៣ នៃរដ្ឋបាលស្រុកបូទុមសាគរ

ដែលមានរបៀបវារៈដូចខាងក្រោម៖

១/ការបែងចែកភារកិច្ចក្នុងការរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំ២០២១

២/ការបែងចែកភារកិច្ចក្នុងការរៀបចំកែលម្អសោភ័ណ្ឌភាព បរិស្ថាន និងដាំផ្កាខាងមុខទីធ្លាសាលាស្រុកបន្ថែម

៣/ពិភាក្សាគ្រោងរៀបចំពិធីឆ្លងឆ្នាំសកលនាពេលខាងមុខ និងគ្រោងបំពាក់អំពូលភ្លើងបន្ថែមនៅលើស្ពានអណ្ដូងទឹកដើម្បីបំភ្លឺនៅពេលរាត្រី

៤/បញ្ហាផ្សេងៗ  

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃពុធ ៤ កើត ខែមិគសិរ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១

ខែធ្នូ 8, 2021

អត្ថបទទាក់ទង