រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរតនាគារខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរតនាគារខេត្តកោះកុង

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមជាមន្ត្រីរាជការ ត្រូវតែគោរពនូវតួនាទី ភារកិច្ច ស្របតាមសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ជាមួយគ្នានេះដែរត្រូវតែរក្សាសាមគ្គីភាពផ្ទៃក្នុង ក្នុងគោលបំណងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។ ក្នុងនាមជាមន្ត្រីរាជការ ត្រូវចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់សេវា រហ័ស ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងប្រសិទ្ធផល។ ក្នុងបរិបទកូវីដ សូមបងប្អូនត្រូវតែរក្សា និងការពារឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងឱ្យផុតពីជំងឺកូវីដ-១៩ និងបន្តអប់រំ ផ្សព្វផ្សាយ ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ នៅក្នុងសហគមន៍ និងនៅក្នុងអង្គភាព៕

ថ្ងៃពុធ ៤ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ December 8, 2021

អត្ថបទទាក់ទង