រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សិក្ខាសាលាស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍសាលារៀន បញ្ចូលក្នុងប្រព័ន្ធអេឡិចត្រូនិច

លោក ង៉ែត ឡឹង ប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្តកោះកុងបានអញ្ជើញ ជាគណៈអធិបតី ក្នុងពិធីបើកវគ្គសិក្ខាសាលាស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍសាលារៀន បញ្ចូលក្នុងប្រព័ន្ធអេឡិចត្រូនិច ជូនដល់ នាយក នាយិកា នៅក្នុងស្រុកបូទុមសាគរ ។ តាមរយៈសិក្ខាសាលានេះលោកនាយក នាយិកាសាលាទាំងអស់ នឹងបានពង្រឹងសមត្ថភាពបន្ថែមទៀត ទៅលើ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់រៀបចំផែនការនៅកម្រិតសាលារៀន ។ក្នុងឱកាសនោះលោកប្រធានបានថ្លែងអំណរគុណដល់មូលនិធិភាពជាដៃគូរដើម្បីអភិវឌ្ឍន៍វិស័យអប់រំ (CDPF)តាមរយៈអង្គការ Unicef ដែលតែងតែគំាទ្រជាកញ្ចប់ថវិកាក្នុងការលើកកម្ពស់សមត្ថភាពមន្រ្តីអប់រំក្នុងខេត្ត បំប៉នសមត្ថភាព នាយកសាលា ជាបន្តបន្ទាប់។ការរៀបចំផែនការបានត្រឹមត្រូវ ជាកត្តាមួយក្នុងការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តកាន់តែប្រសើរឡើង។ ស្របពេលជាមួយគ្នានេះដែរនៅស្រុកថ្មបាំង និង គីរីសាគរ បានរៀបចំសិក្ខាសាលានេះ ដូចគ្នាដែលសម្របសម្រួលបច្ចេកទេសដោយមន្រ្តីច្ចេកទេសការិយាល័យផែនការ មន្ទីរអប់រំយុវជន និង កីឡាខេត្ត។

អត្ថបទទាក់ទង