រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង ចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង

ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃតាតៃ សហការជាមួយ អ ហ ផ ទ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចុះល្បាតទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិ ដោយម៉ូតូចំនួន ៣គ្រឿង និងថ្មើរជើង ក្នុងដែនជម្រកសត្វព្រៃតាតៃ ត្រង់ចំណុចនិយាមកាលេខ (០៣១១៦៩២-១២៦២៩០០) នៅចំណុចវាលតាភូ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង បានដកហូតម៉ាស៊ីនរណាយន្ត(ធន់តូច )ចំនួន ១គ្រឿងដែល(អញ្ញាតជន ) បានលាក់ទុកនិងដីកាប់រានចំនួន ២ទីតាំង ដែលស្ថិតក្នុងដីអនុក្រឹត្យលេខ ៣០ ចំពោះវត្ថុតាង ( រណាយន្ត ) ក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការត្រពាំងរូង រីឯដីកាប់រានដែលស្ថិតនៅក្នុងអនុក្រឹត្យលេខ ៣០ ក្រុមការងារ បានវាយស្លាកហាមកាប់រានដីព្រៃដេីម្បីធ្វើជាកម្មសិទ្ធិបានចំនួន ១០ស្លាកនិងធ្វើកំណត់ហេតុ របាយការណ៍ដាក់ជូនអាជ្ញាធរ ឃុំ ស្រុក ដើម្បីមានវិធានការទៅតាមនិតិវិធីនៃច្បាប់ ។

អត្ថបទទាក់ទង