រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក កែវ សុគៀង ជំទប់ទី១ ឃុំជ្រោយប្រស់ បានចូលរួមទទួលអំណោយពីនាយកដ្ឋានជលផល នៅសាលាឃុំជ្រោយប្រស់។

ស្រុកកោះកុង: ថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៤:៣០ នាទីរសៀល លោក កែវ សុគៀង ជំទប់ទី១ ឃុំជ្រោយប្រស់ តំណាងលោកមេឃុំ បានដឹកនាំក្រុមការងារសហគមន៍នេសាទជ្រោយប្រស់ ចូលរួមទទួលអំណោយពីនាយកដ្ឋានជលផល ដឹកនាំដោយលោកស្រី ចាន់ រត្ននា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ ។ អំណោយទាំងនោះរួមមាន: អាវពោងចំនួន ០៥ អង្រឹងចំនួន ០៥ អាវភ្លៀងចំនួន ០៥ ពិលចំនួន ០៥ និងថវិកាសម្រាប់ធ្វើធនាគារក្តាមចំនួន ៣.៥០០.០០០រៀល (បីលាន ប្រាំរយពាន់រៀលគត់) នៅសាលាឃុំជ្រោយប្រស់។ សមាសភាពចូលរួមសរុប ១៣នាក់ ស្រី ០២នាក់។

ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង