រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកអភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ពិភាក្សាការងារ ជាមួយក្រុមការងារផលិតខ្សែភាពយន្ត “ជនដែលត្រូវបាញ់”នៅក្នុងទឹកដីខេត្តកោះកុង

លោក ផៃធូន ផ្លាមកេសន អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ពិភាក្សាការងារ ជាមួយក្រុមការងារផលិតខ្សែភាពយន្ត "ជនដែលត្រូវបាញ់" នៅក្នុងទឹកដីខេត្តកោះកុង។
លោកអភិបាលខេត្តស្តីទី បានលើកឡើងថា ខ្ញុំពិតជាសម្តែងនូវការអបអរសាទរចំពោះក្រុមការងារដែលបានយកខេត្តកោះកុង ជាគោលដៅសម្រាប់ការថតខ្សែភាពយន្ត "ជនដែលត្រូវបាញ់" ជាមួយគ្នានេះដែរ សូមអោយលោក ជាអភិបាលក្រុង ស្រុក លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាព ទាំងអស់ចូលរួម សហការ អោយបានល្អ ដើម្បីអោយការថតខ្សែភាពយន្តនេះទទួលបានលទ្ធផលល្អ និងសម្រេចបានតាមគោលបំណង ដែលបានរំពឹងទុក។

អត្ថបទទាក់ទង