រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងបានដឹកនាំក្រុមការងារសុខភាពនិងអនាម័យជនបទ ចុះចែកសម្ភារៈបង្គន់អនាម័យចំនួន ១៣៣ បង្គន់ ជូនប្រជាពលរដ្ឋនៅក្នុង ឃុំបឹងព្រាវ និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០២១ : ដោយមានចង្អុលបង្ហាញពីលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារផ្នែកសុខភាពនិងអនាម័យជនបទ ចុះអនុវត្តគម្រោងលើកកម្អស់សុខភាពនិងអនាម័យជនបទដែលគាំទ្រថវិកាដោយ ក្រសួងអភិវឌ្ឍន៍ជនបទ(ថវិការឆ្នាំ២០២១) ធ្វើការចែងសម្ភារៈបង្គន់អនាម័យចំនួន ១៣៣ បង្គន់ ជូនដល់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិចំនួន ០៤ នៅឃុំបឹងព្រាវ និង ភូមិចំនួន០៣ នៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ សូមបញ្ជាក់ថានេះគឺជាលើកទី២ផងដែរ ដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងធ្វើការចែកសម្ភារៈសាងសង់បង្គន់អនាម័យនៅក្នុងស្រុកស្រែអំបិលខេត្តកោះកុង ដែលលើកទី១ កាលពីឆ្នាំ២០២០ មន្ទីរអភិវឌ្ឍន៍ជនបទបានធ្វើពិធីចែកបង្គន់អនាម័យជូនប្រជាពលរដ្ឋចំនួន២២២បង្គន់/ ២០០គ្រួសារនៅក្នុងឃុំជ្រោយស្វាយ ឃុំបឹងព្រាវ និងឃុំស្រែអំបិល ម្តងរួចមកហើយ ដែលកម្មវិធីនេះធ្វើឡើងដោយស្របតាមគោលនយោបាយអភិវឌ្ឍន៍សហវត្សរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញគោលដៅថា៖ នៅចុងឆ្នាំ ២០៣០ កម្ពុជាគឺជាប្រទេសមួយដែលសម្រេចបានការឈប់បន្ទោបង់ពាសវាលពាសកាល(ODF) បាន១០០%៕

អត្ថបទទាក់ទង