រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការបង្កើតផ្សារផលិតផលចុងសប្តាហ៍ខេត្តកោះកុង

មន្ទីរពាណិជ្ជកម្មខេត្ត បានសហការជាមួយសភាពាណិជ្ជកម្មខេត្ត និងអង្គភាពពាក់ព័ន្ធ រៀបចំ “ផ្សារផលិតផលចុងសប្តាហ៍ ខេត្តកោះកុង” ដែលនឹងប្រព្រឹត្តិ ទៅនៅថ្ងៃសៅរ៍-អាទិត្យ ទី២៥-២៦ ខែធ្នូ ឆ្នាំ២០២១ នៅផ្សារកោះកុងថ្មី ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ព្រឹត្តិការណ៍នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយ ក៏ដូចជាបង្កើត ឱកាសឲ្យក្រុមផលិតករ អ្នកប្រមូលទិញ អ្នកលក់ សហការគ្នា ដើម្បីឆ្លើយតបទៅនឹង តម្រូវការទីផ្សារ និងបង្កើនផលិតផល និងផលិតកម្មក្នុងខេត្ត។ ផលិតផលសក្តានុពល របស់ខេត្តកោះកុង ដែលផលិតដោយ ក្រុមកសិករ សមាគម-សហគមន៍កសិកម្ម សហគ្រាសនានា មានដូចជាបន្លែសុវត្ថិភាព មាន់ស្រែ ផ្លែឈើ ត្រី បង្គារក្រៀម កាពិ ទឹកត្រីបុកកោះកុង ទឹកឃ្មុំតំបន់ឆ្នេរ នំអន្សម នំចាក ។ល។

អត្ថបទទាក់ទង