រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សំឃិត វៀន អភិបាលខេត្តស្តីទី បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មាននានា ប្រចាំក្នុងខេត្តកោះកុង ក្នុងឱកាសឆ្នាំសកលឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២

លោក សំឃិត វៀន អភិបាលខេត្តស្តីទី បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មាននានា ប្រចាំក្នុងខេត្តកោះកុង ក្នុងឱកាសឆ្នាំសកលឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២។

លោកអភិបាលខេត្តស្តីទី សូមកោតសរសើរចំពោះបងប្អូនជាអ្នកសារព័ត៌មាន មកពីអង្គភាពនានាប្រចាំនៅក្នុងខេត្តកោះកុង ដែលតែងតែចុះព័ត៌មាន អំពីព្រឹត្តិការណ៍ថ្មីៗ ដែលកើតមានឡើងនៅតាមបណ្ដាឃុំ សង្កាត់ ក្រុង ស្រុក នៃខេត្តកោះកុង សម្រាប់ធ្វើការផ្សព្វផ្សាយ ជូនសាធារណៈជនជ្រាប អំពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៅតាមបណ្តាមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសវឌ្ឍនភាពការងារ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទូទាំងខេត្តកោះកុង។ មួយវិញទៀតព័ត៌មាន ដែលបងប្អូន បានធ្វើការផ្សព្វផ្សាយ ពិតជាបានដល់សាធារណៈជន ប្រជាពលរដ្ឋទូទៅ ហើយជាព័ត៌មាន ដែលមានតម្លៃ មានសារៈសំខាន់ ព្រមទាំងជាប្រយោជន៍រួមសម្រាប់ខេត្តកោះកុងរបស់យើង។ ខ្ញុំមានសង្ឃឹមថាបងប្អូនទាំងអស់ ពិតជាបន្តផ្សព្វផ្សាយនូវព័ត៌មានពិត ធ្វើយ៉ាងណាលុបបំបាត់នូវព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យសង្គមជាតិមានការយល់ច្រឡំ។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្ត តែងតែយកចិត្តទុកដាក់ ក្នុងការផ្ដល់ព័ត៌មាន ចែករំលែកព័ត៌មាន ទៅដល់អ្នកសារព័ត៌មាន ដែលឈរជើងប្រចាំនៅក្នុងខេត្តកោះកុង សម្រាប់ធ្វើការផ្សព្វផ្សាយបន្ត។ ក្នុងឱកាសឆ្នាំសកលឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២ ខាងមុខ សូមបងប្អូនទាំងអស់ទទួលជោគជ័យគ្រប់ភារកិច្ច និងជៀសផុតពីជំងឺកូវីដ-១៩៕

ថ្ងៃព្រហស្បតិ៍ ៤ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ December 23, 2021

អត្ថបទទាក់ទង