/ / /

ពិធីសម្ភោធដាក់អោយប្រើប្រាស់នៅអគារបឋមសិក្សាមួយកន្លែង ស្ថិតក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដែលជាជំនួយរបស់អង្គការសហព័ន្ធសាលារៀនពិភពលោក (UWS )

ពិធីសម្ភោធដាក់អោយប្រើប្រាស់នៅអគារបឋមសិក្សាមួយកន្លែង ស្ថិតក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដែលជាជំនួយរបស់អង្គការសហព័ន្ធសាលារៀនពិភពលោក (UWS ) នាថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២១ ។ក្រោមអធិបតីភាព លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង អគារសិក្សាថ្មី១ខ្នងស្មើនឹង៤បន្ទប់នេះគឺជាជួយសាងសង់និង ឧត្ថម្ភដោយពីអង្គការសហព័ន្ធសាលារៀនពិភពលោក(UWS ) ក្នុងខេត្តកោះកុង អង្គការនេះបានជូយ សាងសង់សាលានៅទីជនបទបានចំនួន ១០ សាលារួចហើយ ។លោក ណាន ស៊ីថា ស្ថាបនិកនិងជានាយកប្រចាំប្រទេសកម្ពុជានៃអង្គការសហព័ន្ធសាលារៀនពិភពលោក លើកឡើងថា ការផ្តល់ជំនួយជាអគារសិក្សា និងផ្គត់ផ្គង់សម្ភារៈបច្ចេកទេសផ្សេងៗមកកាន់សហគមន៍ឆ្ងាយដាច់ស្រយោលបែបនេះ គឺក្នុងគោលបំណងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយធ្វើយ៉ាងណាបើកឱកាសដល់កុមារបានចូលរួមរៀនគ្រប់ៗគ្នា។

អត្ថបទផ្សេងទៀត

  • មន្ទីរបរិស្ថាន/
    07/09/2026

    លោក ហូ សុភ័ណ្ឌ អនុប្រធានស្នាក់ការកណ្ដាលឧទ្យានុរក្សឬស្សីជ្រុំថ្មបាំង និងអនុប្រធានស្នាក់ការឧទ្យានុរក្សឆាយតាហ៊ីង ដែលកំពុងអនុវត្តគម្រោងកម្មវិធីអភិរក្សតំបន់ទេសភាពជួរភ្នំក្រវាញកណ្ដាល នៃឧទ្យានជាតិជួរភ្នំក្រវាញ ក្រសួងបរិស្ថាន បានចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីគោលការណ៍លើការធ្វើសារពើភ័ណ្ឌព្រៃឈើ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    07/09/2026

    លោក តុង យ៉ាវ បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

  • រដ្ឋបាលស្រុកបូទុមសាគរ/
    07/09/2026

    លោក ពេជ្រ សិលា អភិបាលស្ដីទី ស្រុកបូទុមសាគរ បានដឹកនាំការិយាល័យជំនាញពាក់ព័ន្ធ នៃរដ្ឋបាលស្រុក និងអាជ្ញាធរ ភូមិ ឃុំ សហការជាមួយក្រុមការងារ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(អ.ដ.ក) ចូលរួមប្រជុំ ពិភាក្សាសម្រុះសម្រួលផ្សះផ្សាវិវាទ លើសំណុំរឿងលេខ១២៨៣/២៦ សវ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ របស់ អ.ដ.ក ពាក់ព័ន្ធនឹងវិវាទដីធ្លី ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    07/09/2026

    សកម្មភាពមន្រ្តីឧទ្យានុរក្ស ចុះល្បាតនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកោះកុង។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    07/09/2026

    លោក ខេង សំខាន់ អភិបាលរងស្រុក បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក សហការជាមួយអាជ្ញាធរឃុំអណ្ដូងទឹក បានដឹកនាំកិច្ចប្រជុំ រួចចុះពិនិត្យនិងវាយតម្លៃលើទីតាំងស្នើសុំ អនុវត្តនីតិវិធីចុះបញ្ជីនិងចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជូនឈ្មោះ សុង គុន លើផ្ទៃដីទំហំ ២,៥៩ហិកតា មានទីតាំងស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    07/09/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោកស្រី អ៉ិន សុភី អភិបាលរងស្រុក មន្រ្តីសាលាស្រុក លោកមេឃុំទាំង៤ លោក លោកស្រីក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងប៉ុស្តិ៍រដ្ឋបាលឃុំ បានចូលរួមសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ តាមប្រព័ន្ធZoom ស្ថិតនៅសាលាស្រុកបូទុមសាគរ