រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សំឃិត វៀន អភិបាលខេត្តស្តីទី បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រឹស្គសករាជ២០២២

លោក សំឃិត វៀន អភិបាលខេត្តស្តីទី បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រឹស្គសករាជ២០២២។

លោកអភិបាលខេត្តស្តីទី បានលើកឡើងថា ដើម្បីអបអរសាទរឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រឹស្គសករាជ២០២២ខាងមុខនេះ អាជ្ញាធរក្រុង ស្រុក ត្រូវរៀបចំកែលម្អបរិស្ថានឲ្យបានស្អាត និងមានអនាម័យតាមទីសាធារណៈ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្ត ក្នុងខេត្តរបស់យើង។ ទន្ទឹមនេះកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ និងធានាបានសុខសុវត្ថិភាព ទាំងមុន ក្នុងពេល និងក្រោយពេលពិធី។ ជាមួយគ្នានេះត្រូវផ្សព្វផ្សាយ ដល់មន្ទីរ អង្គភាពទាំងអស់ត្រូវរៀបចំសំអាត រៀបចំអនាម័យទាំងក្នុង និងក្រៅបរិវេណទីតាំងរបស់ខ្លួន ជាការចូលរួមចំណែករបស់ប្រជាពលរដ្ឋត្រូវរៀបចំសំអាតអនាម័យគេហដ្ឋានរៀងៗខ្លួនផងដែរ៕

ថ្ងៃសុក្រ ៥ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ December 24, 2021

អត្ថបទទាក់ទង