រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៃអនុកម្មវិធី ASPIRE ខេត្តកោះកុង

ថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ 

លោក សុខ សំអាត អនុប្រធានមន្ទីរ និងជាអនុប្រធានអនុកម្មវិធី ASPIRE ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៃអនុកម្មវិធី ASPIRE ខេត្តកោះកុង។

ដោយមានការចូលរួមពីលោក លោកស្រី មន្ត្រីបច្ចេកទេសថ្នាក់ខេត្ត ភ្នាក់ងារផ្សព្វផ្សាយឃុំ/សង្កាត់ និងទីប្រឹក្សាអនុកម្មវិធី ទាំង៤ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានអ្នកចូលរួមសរុប ២៤នាក់ស្រី ០៦នាក់។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង