រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចប្រជុំប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផល ក្នុងស្រុកសរុប (GDP) ខេត្តកោះកុង ឆ្នាំ២០១៨

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (323)

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម វ៉ា សុផល អនុរដ្ឋលេខាធិការ ក្រសួងផែនការ ក្នុងកិច្ចប្រជុំប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផល ក្នុងស្រុកសរុប (GDP) ខេត្តកោះកុង ឆ្នាំ២០១៨។

អភិបាលរងខេត្ត បានលើកឡើង កិច្ចប្រជុំប្រកាសផ្សព្វផ្សាយនាថ្ងៃនេះ ពិតជាមានសារៈសំខាន់ដែល អង្គពិធីទាំងមូលនឹងទទួលបាននូវព័ត៌មាន ពិតប្រាកដទាក់ទងនឹងចំណូលចំណាយរបស់ខេត្ត ក៏ដូចជាប្រជាពលរដ្ឋ ម្នាក់ៗ ។ GDP របស់ខេត្តនាឆ្នាំ២០១៨ ពិតជាមានសារៈសំខាន់ ដែលអាចជាត្រីវិស័យសម្រាប់រៀបចំគោលនយោបាយអភិវឌ្្ឍន៍សេដ្ឋកិច្ច និងអាចទាក់ទាញវិនិយោគគិន មកវិនិយោគនៅក្នុងខេត្តកោះកុង របស់យើងផ្ទាល់។

ឯកឧត្តម អនុរដ្ឋលេខាធិការ បានមានមតិស្វាគមន៍ ដល់អង្គពិធី និងបានថ្លៃងសន្ទកថា ដ៏មានអត្ថន័យ ទិន្នន័យ GDP ខេត្តគឺពិតជាមិនអាចខ្វះបាន ដែលទិនន្ន័យនេះ បានបង្ហាញអោយឃើញពីការវិវត្តន៍ កំណើនសេដ្ឋកិច្ចខេត្ត ពីមួយឆ្នាំទៅមួយឆ្នាំ ដែលអាចទាក់ទាញការវិនិយោគ សម្រាប់ខេត្តកោះកុងឆ្នាំ២០១៨ មានទំហំសេដ្ឋកិច្ចកើនឡើង ៦.០% ស្មើនឹង ៩៤៦,៦៣៣ លានរៀល ឬ ២៣៤ លានដុល្លារ បើធៀបទៅនឹងឆ្នាំ២០១៧។ ដោយឡែកចំណូលសម្រាប់មនុស្សមាន ១,៥៤៣ ដុល្លារ ។ កំណើនសេដ្ឋកិច្ចទំាងនោះ ទៅតាមវិស័យសំខាន់ៗ វិស័យកសិកម្ម កើនបាន ៤.១% វិស័យឧស្សាហកម្មកើនបាន ៨.៣ % វិស័យសេវាកម្ម កើនបាន ៥.៨ %។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021
កែប្រែចុងក្រោយ : 29 នាទីមុន