រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីចែកអំណោយ ជូនដល់ប្រជាពលរដ្ឋ ចំនួន ៦០ គ្រួសារ មកពីសង្កាត់ស្មាច់មានជ័យ និងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ

លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ រួមជាមួយ លោក លោកស្រី អភិបាលរង ក្រុមប្រឹក្សាក្រុង ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ និងមេភូមិ ចូលរួម ក្នុងពិធីចែកអំណោយមនុស្សធម៌ របស់ លោកស្រី លាង ហីុម អាជីវករក្នុងខេត្ត រួមសហការ ជាមួយ លោក មាស រិទ្ធី អគ្គនាយករង របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស និងក្រុមការងារ បានចែកអំណោយ ជូនដល់ប្រជាពលរដ្ឋ ចំនួន ៦០ គ្រួសារ មកពីសង្កាត់ស្មាច់មានជ័យ និងសង្កាត់ដងទង់ ដែលរៀបចំធ្វើឡើងនៅសាលាក្រុងខេមរភូមិន្ទ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ០១ បាវ ចំណុះ ២០ គីឡូក្រាម ទឹកត្រី ០១ កេស មីកំប៉ុង ០២ យួរ កន្ទេល ០១ និងថវិកា ចំនួន ២០,០០០ រៀល។

អត្ថបទទាក់ទង