រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជើញអមដំណើរ ឯកឧត្តមអ្នកឧកញ្ញា លី យ៉ុងផាត់ និងឯកឧត្តមអ្នកឧកញ្ញា កុក អាន ចុះពិនិត្យ ទីតាំងសាលាបឋមសិក្សាហ៊ុន សែន កោះស្តេច

លោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជើញអមដំណើរ ឯកឧត្តមអ្នកឧកញ្ញា លី យ៉ុងផាត់ និងឯកឧត្តមអ្នកឧកញ្ញា កុក អាន ចុះពិនិត្យ ទីតាំងសាលាបឋមសិក្សាហ៊ុន សែន កោះស្តេច។ បន្ទាប់ពីពិនិត្យរួច ឯកឧត្តមអ្នកឧកញ្ញា បានឲ្យអ្នកជំនាញសិក្សាទីតាំងសង់ថ្មី ១ ខ្នង និងជួសជុលអាគារចាស់ ១ ខ្នង មាន ៥ បន្ទប់ឡើងវិញ និងបានណែនាំអាជ្ញាធរស្រុក ពិនិត្យរៀបចំបែបបទស្នើក្រុមហ៊ុនវិនិយោគ ផ្តល់នូវចំណតសាធារណៈ និងប្រភពទឹក មកឲ្យអាជ្ញាធរប្រើប្រាស់សម្រាប់ប្រយោជន៍សាធារណៈ និងឲ្យអាជ្ញាធររៀបចំបែបបទ ស្នើសុំផ្ទេរកម្មសិទ្ធិអតីតប៉ុស្តិ៍ស្រុកគិរីសាគរ ពីស្ថាប័នគយ មកឲ្យអធិការដ្ឋាននគរបាលស្រុក ដើម្បីពិនិត្យលទ្ធភាពជួសជុលប្រើប្រាស់ឡើងវិញ។

អត្ថបទទាក់ទង