រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វគ្គបណ្តុះបណ្តាលសៀវភៅណែនាំ មត្តេយ្យសិក្សាសហគមន៍ឃុំ/សង្កាត់ ជូនដល់ រដ្ឋបាលក្រុងខេមរភូមិន្ទ រដ្ឋបាលសង្កាត់ក្នុងក្រុង រដ្ឋបាលស្រុកមណ្ឌលសីមា និងរដ្ឋបាលឃុំក្នុងស្រុក

ទីចាត់ការគ្រប់គ្រងធនធានមនុស្ស សហការ ជាមួយទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកោះកុង បានបើកវគ្គបណ្តុះបណ្តាលសៀវភៅណែនាំ មត្តេយ្យសិក្សាសហគមន៍ឃុំ/សង្កាត់ ជូនដល់ រដ្ឋបាលក្រុងខេមរភូមិន្ទ រដ្ឋបាលសង្កាត់ក្នុងក្រុង រដ្ឋបាលស្រុកមណ្ឌលសីមា និងរដ្ឋបាលឃុំក្នុងស្រុក។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង ផ្តល់ជាចំណេះដឹងជាមូលដ្ឋានដល់ក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងការពិចារណាបង្កើត កែលម្អ និងគ្រប់គ្រងមត្តេយ្យសិក្សាសហគមន៍ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងនិរន្តរភាពស្របទៅតាមមត្តេយ្យសិក្សាសហគមន៍ដែលមានលក្ខណៈស្តង់ដា ដើម្បីជួយកុមារពីអាយុ ០៣ឆ្នាំ ដល់អាយុក្រោម០៦ឆ្នាំ ឲ្យទទួលបានសេវាអប់រំកុមារតូច ប្រកបដោយសមធ៌ម និងបរិយាប័ន្ន សំដៅត្រៀមខ្លួនចូលរៀន នៅសាលាបឋមសិក្សា និងជួយកាត់បន្ថយអត្រារៀនត្រួតថ្នាក់ និងបោះបង់ការសិក្សានៅបឋមសិក្សា។

អត្ថបទទាក់ទង