/ / /

រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២២-២០២៤

ខេត្តកោះកុង ៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២២-២០២៤ ដែលបានរៀបចំនៅសាល «ខ» សាលាខេត្តកោះកុង ដែលមានការចូលរួមពីសំណាក ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា នៃគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត។

លោក អ៊ុក ភ័ក្ត្រា មានក្តីរំពឹងខ្ពស់លើលទ្ធផល នៃការពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងកម្មវិធីវិនិយោគ សម្រាប់ការអភិវឌ្ឍន៍ខេត្តបីឆ្នាំរំកិលឆ្នាំនេះ និងជាប្រយោជន៍សម្រាប់ការប្រើប្រាស់លើកិច្ចអភិវឌ្ឍន៍របស់ខេត្តឱ្យចំគោលដៅ ដើម្បីសម្រេចគោលបំណង និងចក្ខុវិស័យរបស់ខេត្ត ស្របទៅ តាមតម្រូវការជាអាទិភាពរបស់ប្រជាជនទូទាំង ខេត្ត និងចូលរួមគាំទ្រដល់កម្មវិធីវិនិយោគរបស់ឃុំ សង្កាត់ ដែលជាគម្រោងអាទិភាពគាំទ្រពីលទ្ធផលសិក្ខាសាលា សមាហរណកម្មផែនការឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក និងការគាំទ្រពីមន្ទីរវិស័យ អង្គការជាតិ និងអន្តរជាតិ វិស័យឯកជន ក្នុងដែនសមត្ថកិច្ច របស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត បានប្រសើរឡើង៕

ថ្ងៃពុធ ១០ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ January 12, 2022

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    12/08/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំ លោកស្រី ប៊ួយ ដានី ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ និងលោក ខា លាងហុង ប្រធានអង្គភាពលទ្ធកម្ម បានអញ្ជើញចូលរួមកម្មវិធីបញ្រ្ចាបការយល់ដឹងស្តីពី “ការប្រើប្រាស់មុខងារស្នូលFMIS និងFMIS Portal ជំនាន់ថ្មី”

  • រដ្ឋបាលស្រុកបូទុមសាគរ/
    12/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុកបូទុមសាគរ បានអញ្ជើញចូលរួមកិច្ច ប្រជុំសាមញ្ញលេីកទី២៧​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាខេត្តកោះកុង​

  • ហេង គីមឆន/
    12/08/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយតំណាងក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពីវឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងឯកសារសំខាន់ៗ នៃគម្រោងរេដបូក និងកម្មវិធីតំបន់ទេសភាព ជួរភ្នំក្រវាញកណ្តាល នៃឧទ្យានជាតិជួរភ្នំក្រវាញក្រោមអធិបតីភាពឯកឧត្តម គឹម ណុង អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    12/08/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា លោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាល និងលោកស្រី ឆេង រតនា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកម្មវិធីបញ្រ្ចាបការយល់ដឹងស្តីពី “ការប្រើប្រាស់មុខងារស្នូលFMIS និងFMIS Portal ជំនាន់ថ្មី”

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    12/08/2026

    លោក​ស្រី​ រិន គន្ធា​ អភិបាល​រង​ស្រុក​មណ្ឌលសីមា បាន​ដឹកនាំ​លោក​ប្រធាន​ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ ចុះពិនិត្យ និង​ណែនាំ​បន្ថែម​ដល់​លោក​នាយក​បឋមសិក្សា​មណ្ឌល​សីមារាម និង​លោក​ស្រី​នាយិកា​សាលាបឋមសិក្សាប៉ាក់ខ្លង ស្ដីពី​ការ​រៀប​ចំ​ទីកន្លែង​ដើម្បី​ទទួល​ដំណើរ​ទស្សនកិច្ចសិក្សា ដក​ស្រង់​ផ្លាបទពិសោធន៍​ក្នុង​តំបន់​៣ (គ.វ.​អ)

  • មន្ទីររ៉ែ និងថាមពល/
    12/08/2026

    លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង