/ / / /

លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និង លោក ជា សូវី អភិបាលនៃគណៈអភិបាលស្រុក បានអញ្ជើញចុះសួរសុខទុក្ខ លោក ម៉ាក្ស វីង សមាជិកក្រុមប្រឹក្សាស្រុក

ស្រុកកោះកុង,ថ្ងៃពុធ ១០ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និង លោក ជា សូវី អភិបាលនៃគណៈអភិបាលស្រុក បានអញ្ជើញចុះសួរសុខទុក្ខ លោក ម៉ាក្ស វីង សមាជិកក្រុមប្រឹក្សាស្រុក មានជំងឺប្រចាំកាយ ដែលកំពុងសម្រាកព្យាបាលនៅផ្ទះរបស់លោកផ្ទាល់ ស្ថិនៅភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង និងបាននាំយកអំណោយ របស់ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ មានថ្នាំពេទ្យមួយចំនួន អង្ករ២បេ មី ២កេស ទឹកត្រី ៤ដប ទឹកស៊ីអ៊ីវ១យួ ព្រមទាំថវិកា ដែលមានការចូលរួមពី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្រ្ដីរាជការ ចំណុះសាលាស្រុកចំនួន ២.០៣០.០០០រៀល ។

សមាសភាពចូលរួម លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក លោកអធិការនគរបាលស្រុក នាយករងរដ្ឋបាលសាលាស្រុក ប្រធាន អនុប្រធាន ការិយាល័យ អង្គភាពចំណុះសាលាស្រុក និងមន្រ្ដីប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សរុបចំនួន ២០នាក់ ស្រី ០៤នាក់

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    12/08/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • រដ្ឋបាលស្រុកថ្មបាំង/
    11/08/2026

    កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    11/08/2026

    លោក ភ្លួង សួង ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ និងលោក ស្រេង សុខឡេង អនុប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាពិនិត្យការងារប្រតិភូកម្មចុះបញ្ជីសិប្បកម្មមានហានិភ័យ

  • រដ្ឋបាលស្រុកថ្មបាំង/
    11/08/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធនិងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    11/08/2026

    លោក យន សុជាតិ អនុប្រធានមន្ទីរ តំណាងលោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

  • ហេង គីមឆន/
    11/08/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងលោកអភិបាលរងខេត្ត ព្រមទាំងលោក លោកស្រីមន្ត្រីរាជការពាក់ព័ន្ធ។