/ / /

លោកបណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោក ហោ សេរីវឌ្ឍន៍ ស្ថាបនិកមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩​ បាន​ដឹកនាំ​ក្រុម​ការងារ​ ចុះសាក​សួរ​សុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់ក្រុមគ្រួសារដែលទទួលរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន ៣គ្រួសារ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

លោកបណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោក ហោ សេរីវឌ្ឍន៍ ស្ថាបនិកមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩​ បាន​ដឹកនាំ​ក្រុម​ការងារ​ ចុះសាក​សួរ​សុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់ក្រុមគ្រួសារដែលទទួលរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន ៣គ្រួសារ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
នាឱកាសនោះ​ លោកបណ្ឌិត​ បានសម្តែងនូវការចូលរួមសោកស្តាយ​ និងរំលែកទុក្ខដល់សមាជិកក្រុមគ្រួសាររងគ្រោះទាំងនោះ​ និងក្នុងការសម្រួលដល់ការលំបាកចំពោះមុខ ក្រុមការងារក៏បាន​នាំ​យក​អំណោយ​ដែលជាទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តម ​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ពេជ​ ចន្ទមុន្នី​ ដេីម្បីរួមចំណែក​ ឧបត្ថម្ភ​ជូន​ក្រុម​គ្រួសារ​ដែលកំពុងជួបការលំបាកទាំង៣ខាងលេីនោះផងដែរ។ សម្ភារ និងថវិកាដែលបានឧបត្ថម្ភ ក្នុងមួយគ្រួសារមានដូចជា ​៖
១. ទឹកត្រី​ ៣យួរ (៦ដប)ក្នុងមួយគ្រួសារ ១យួរ
២. ភេសជ្ជៈ Pocari sweat ៣កេស ក្នុងមួយគ្រួសារ ១កេស
៣. ជែលលាងដៃ = ១ដប ( ៥០០ml W.A.O )
៤. តែខ្ញីទឹកឃ្មុំ = ១ប្រអប់
៥. សាប៊ូបោកសំលៀកបំពាក់ = ១ដប
៦. ច្រាសដុសធ្មេញ = ៥ដើម
៧. កន្ត្រៃកាត់ក្រចក = ៥កន្ត្រៃ
៨. ត្រីខ ៣យួរ (១២កុំប៉ុង) ក្នុងមួយគ្រួសារ ១យួរ
៩. ទឹកសុីអុីវ​ ៣យួរ (៦ដប) ក្នុងមួយគ្រួសារ ១យួរ
១០. មីម៉ាម៉ា ៣កេស (៣០កញ្ចប់ )ក្នុងមួយគ្រួសារ១កេស
១១.អង្ករ៥០គ.ក្រ. ក្នុងមួយគ្រួសារ
១២. ម៉ាស់ ៦ប្រអប់ ក្នុងមួយគ្រួសារ២ប្រអប់
១៣.ថវិកា ៦លានរៀល ក្នុង១គ្រួសារ ២លានរៀល
១៤.ថ្នាំពេទ្យ៣កញ្ចប់ =មួយកញ្ចប់ ក្នុង១គ្រួសារ +ក្នុងកម្មវិធីទទួលអំណោយនេះផងដែរ ប្រជាពលរដ្ឋរងគ្រោះទាំង៣គ្រួសារ បានគោរពថ្លែងអំណរគុណចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែគិតគូរ និងដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋ ក្នុងនោះពួកគាត់ក៏បានរៀបចំជានំបញ្ចុកសម្លរការី សម្រាប់ជាការអរគុណដល់ក្រុមការងារ និងបងប្អូនប្រជាពលរដ្ឋក្បែរខាងដែលបានជួយសង្គ្រោះតាមរយៈការពន្លត់អគ្គិភ័យបានទាន់ពេលវេលា និងធ្វើអោយទំហំនៃការឆេះត្រឹមតែ៣ខ្នងផ្ទះ ដែលនេះជាស្មារតីសាមគ្គីជួយយកគ្នាក្នុងគ្រាអាសន្ន៕

ថ្ងៃអាទិត្យ ១៤ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃកោរ January 16, 2022

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    11/08/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងលោកអភិបាលរងខេត្ត ព្រមទាំងលោក លោកស្រីមន្ត្រីរាជការពាក់ព័ន្ធ។

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    11/08/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ និងផ្ដល់យោបល់លើសេចក្ដីព្រាង “គោលនយោបាយជាតិស្ដីពីសង្គមកិច្ច”

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ប៊ូ វាសនា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគន៍ និងលោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយ បានចូលរួមប្រជុំពិភាក្សាពិនិត្យការងារប្រតិភូកម្មចុះបញ្ជីសិប្បកម្មហានិភ័យ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ក្រូច​ បូរីសីហា​ អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ​ បានអញ្ជើញចូលរួមពិធីឈាបនកិច្ចសព ឯកឧត្តម ឧត្តមសេនីយ៍ត្រី កាយសំរួម អតីតទីប្រឹក្សាក្រសួងការពារជាតិ និងជាទីប្រឹក្សារាជរដ្ឋាភិបាល

  • ហេង គីមឆន/
    11/08/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចាំបាច់មួយចំនួន ដែលរដ្ឋបាលខេត្តកោះកុងត្រូវបន្តអនុវត្ត

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    11/08/2026

    មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានបើកកិច្ចប្រជុំពិភាក្សាលើការងារប្រតិភូកម្មការចុះបញ្ជីសិប្បកម្មមានហានិភ័យ ជាមួយមន្ត្រីនៃរដ្ឋបាលសាលាខេត្តកោះកុង និងមន្ត្រីទទួលបន្ទុកការងារ វិស័យឧស្សាហកម្ម និងសិប្បកម្ម ក្រុង ស្រុក