រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ថវិកាបេឡាមរណសង្គ្រាះ ប្រគល់ដល់គ្រួសារ នៃសព សាំង តូ (និវត្តន៍ជន)ជាសមាជិកស អ ក នៅភូមិ២សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋានស អ កខេត្ត អនុប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន យុវនីតិសម្បទាប្រធាន អនុប្រធានស អ ក ក្រុងខេមរភូមិន្ទ និងប្រធានសាខាស អ កសង្កាត់ស្មាច់មានជ័យ បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ថវិកាលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានកិត្តិយស ស អ កខេត្តកោះកុង ៥០មុឺនរៀល ថវិកាអនុប្រធានស អ កខេត្ត និងថវិកាសប្បុរសជនចំនួន៥០មុឺនរៀល ឯកឧត្តមប្រធានគណៈកម្មាធិការ ស អ កខេត្ត ឧបត្ថម្ភអង្ករចំនួន ២បាវតូច មី ១កេសតូច ទឹកសុីអុីវ ១កេស ទឹកត្រី ១កេស ប្រគល់ដល់គ្រួសារនៃសព សាំង តូ (និវត្តន៍ជន)ជាសមាជិកស អ ក នៅភូមិ២សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕
ថ្ងៃអាទិត្យ ១៤ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃកោរ January 16, 2022

អត្ថបទទាក់ទង