រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកស្រែអំបិល សូមអបអរសាទរ និងកោតសរសើរចំពោះក្មួយប្រុសឈ្មោះ គី ហេងចេង សិស្សវិទ្យាល័យស្រែអំបិល (២០២០-២១) ដែលប្រឡងមធ្យមសិក្សាទុតិយភូមិ បាននិទ្ទេស????️

សូមអបអរសាទរ! ដែលស្រុកស្រែអំបិលមានសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ ទទួលបានជ័យលាភីនិទ្ទេស????️ ចំនួន ០១នាក់។

រដ្ឋបាលស្រុកស្រែអំបិល សូមកោតសរសើរចំពោះប្អូនប្រុស គី ហេងចេង ជាសិស្សរៀននៅសាលាវិទ្យាល័យស្រែអំបិល ឆ្នាំសិក្សា ២០២០-២០២១ ដែលទទួលបានជ័យលាភីសិស្សនិទ្ទេស????️ និងចូលរួមអបអរសាទរចំពោះប្អូនៗសិស្សានុសិស្ស ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់នៅទូទាំងស្រុកស្រែអំបិល សូមប្អូនៗបន្ដប្រឹងប្រែងបន្ថែមទៀត ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់នៅក្នុងសង្គមជាតិ។

ទន្ទឹមនឹងនេះដែរ សូមលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្ស ដែលប្រឡងមិនបានជាប់នៅឆ្នាំនេះ គឺត្រូវខិតខំបន្ថែមទៀតនៅឆ្នាំក្រោយ ឬអាចបន្តការសិក្សាថ្នាក់បរិញ្ញារង ឬអាចចូលសិក្សាជំនាញបច្ចេកទេសផ្សេងៗ ដែលក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ឱកាសជាច្រើនសម្រាប់ប្អូនៗ។

អត្ថបទទាក់ទង