/ / /

អាជ្ញាធរខេត្តកោះកុង រៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យផែនការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងវេទិកាទេសចរណ៍អាស៊ាន លើកទី៤០

យោងតាមសេចក្តីសម្រេចលេខ ៨៨សសរ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំវេទិកាទេសចរណ៍អាស៊ានលើក៤០ ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការ ដើម្បីពិនិត្យផែនការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ (The 40th ASEAN Tourism Forum) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ និងខេត្តកោះកុង។

ជាសភាពការណ៍រួម គណៈប្រតិភូជាតិ អន្តរជាតិ និងភ្ញៀវកិត្តិយស នឹងអញ្ជើញចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ ប្រមាណ ៤០០នាក់។ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងវេទិកាខាងលើប្រព្រឹត្តទៅប្រកបដោយជោគជ័យ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវផែនការជាក់ស្តែង រួមមាន៖

១.គោលដៅការពារ សរុបមានចំនួន ៣គោលដៅ
-តំបន់ “ក” ទីលានវាយកូនហ្គោល ចំណតយានយន្ត កំពង់ផែតារាសាគរ
-តំបន់ “ខ” ចំណុចខ្ពស់នៅខាងក្រៅទីលានវាយកូនហ្គោលតារាសាគរ
-តំបន់ “គ” កំណាត់ផ្លូវជាតិលេខ៤ និងលេខ ៤៨)
២.ត្រៀមប្រើប្រាស់មធ្យោបាយ សរុបចំនួន ៥១គ្រឿង (រថយន្ត ១៧គ្រ. រថយន្តអគ្គីភ័យ ៣គ្រ. រថយន្តចល័តកម្លាំង ២២គ្រ. រថយន្តគិលានសង្រ្គោះ ៤គ្រ. នាវាមារីន ២គ្រ. អូប័រ ៦គ្រ. និងម៉ូតូ ៧៧គ្រ.)
៣.ត្រៀមប្រើប្រាស់កម្លាំង ចំនួន ៨១៦នាក់។

ជាលទ្ធផល បន្ទាប់ពីបានពិនិត្យ និងទទួលផែនការ លោកជំទាវអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងបណ្តាអង្គភាពពាក់ព័ន្ធ ត្រូវអនុវត្តនូវផែនការខាងលើតាមភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ ដើម្បីធានាឲ្យដំណើរប្រព្រឹត្តទៅ នៃវេទិកាខាងលើប្រព្រឹត្តទៅដោយជោគជ័យ ជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា លើឆាកជាតិ អន្តរជាតិ​ និងតំបន់៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    11/08/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងលោកអភិបាលរងខេត្ត ព្រមទាំងលោក លោកស្រីមន្ត្រីរាជការពាក់ព័ន្ធ។

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    11/08/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ និងផ្ដល់យោបល់លើសេចក្ដីព្រាង “គោលនយោបាយជាតិស្ដីពីសង្គមកិច្ច”

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ប៊ូ វាសនា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគន៍ និងលោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយ បានចូលរួមប្រជុំពិភាក្សាពិនិត្យការងារប្រតិភូកម្មចុះបញ្ជីសិប្បកម្មហានិភ័យ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ក្រូច​ បូរីសីហា​ អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ​ បានអញ្ជើញចូលរួមពិធីឈាបនកិច្ចសព ឯកឧត្តម ឧត្តមសេនីយ៍ត្រី កាយសំរួម អតីតទីប្រឹក្សាក្រសួងការពារជាតិ និងជាទីប្រឹក្សារាជរដ្ឋាភិបាល

  • ហេង គីមឆន/
    11/08/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចាំបាច់មួយចំនួន ដែលរដ្ឋបាលខេត្តកោះកុងត្រូវបន្តអនុវត្ត

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    11/08/2026

    មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានបើកកិច្ចប្រជុំពិភាក្សាលើការងារប្រតិភូកម្មការចុះបញ្ជីសិប្បកម្មមានហានិភ័យ ជាមួយមន្ត្រីនៃរដ្ឋបាលសាលាខេត្តកោះកុង និងមន្ត្រីទទួលបន្ទុកការងារ វិស័យឧស្សាហកម្ម និងសិប្បកម្ម ក្រុង ស្រុក