រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមកីឡាសីស្លាបខ្មែរ ខេត្តកោះកុង បានជួបសម្តែងការគួរសម និងជូនពរ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ក្នុងឱកាសចូលឆ្នាំថ្មី និងបានពាំនាំថវិកាមួយចំនួន ដើម្បីជួយដល់សកម្មភាពមនុស្សធម៌របស់ ស.ស.យ.ក វិស័យសាលាខេត្តកោះកុង

ក្រុមកីឡាសីស្លាបខ្មែរ ខេត្តកោះកុង ដឹកនាំដោយលោក សុខ ភិរម្យ ប្រធានសមាគមន៍សីស្លាបខ្មែរ បានជួបសម្តែងការគួរសម និងជូនពរ លោកជំទាវ មិថុនាភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ក្នុងឱកាសចូលឆ្នាំថ្មី និងបានពាំនាំថវិកាមួយចំនួន ដើម្បីជួយដល់សកម្មភាពមនុស្សធម៌របស់ ស.ស.យ.ក វិស័យសាលាខេត្តកោះកុង។ ក្នុងនោះ លោកជំទាវអភិបាលខេត្ត និងលោកជំទាវ ប្រធាន ស.ស.យ.ក វិស័យសាលាខេត្ត ក៏បានឧបត្ថម្ភថវិកាត្រឡប់មកវិញ ជូនដល់ក្រុមកីឡាករ ដែលត្រូវចូលរួមប្រកួត ក្នុងព្រឹត្តការណ៍សីស្លាបខ្មែរទូទាំងប្រទេស នៅរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ផងដែរ។

អត្ថបទទាក់ទង