/ / /

ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងចងបដាដើម្បីពញ្ញាក់ស្មារតី ដល់អ្នកប្រើប្រាស់ផ្លូវឲ្យគោរពច្បាប់ចរាចរណ៍ និងមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅក្រុងខេមរភូមិន្ទ

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ លោកស្រី កង ភីរម្យ ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ បានសហការជាមួយប៉ូលីសចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងខេមភូមិន្ទ ចុះផ្សព្វផ្សាយច្បាប់ និងបានចែកជូន សៀវភៅ ស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោក, សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង, ប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ ជូនដល់ប្រជាពលរដ្ឋ និងបានចងបដាដើម្បីពញ្ញាក់ស្មារតី ដល់អ្នកប្រើប្រាស់ផ្លូវឲ្យគោរពច្បាប់ចរាចរណ៍ និងមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    11/08/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចាំបាច់មួយចំនួន ដែលរដ្ឋបាលខេត្តកោះកុងត្រូវបន្តអនុវត្ត

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    11/08/2026

    មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានបើកកិច្ចប្រជុំពិភាក្សាលើការងារប្រតិភូកម្មការចុះបញ្ជីសិប្បកម្មមានហានិភ័យ ជាមួយមន្ត្រីនៃរដ្ឋបាលសាលាខេត្តកោះកុង និងមន្ត្រីទទួលបន្ទុកការងារ វិស័យឧស្សាហកម្ម និងសិប្បកម្ម ក្រុង ស្រុក

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ក្រូច​ បូរីសីហាអភិបាល​ នៃគណៈភិបាលស្រុកបូទុមសាគរ​ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/08/2026

    រដ្ឋបាលឃុំភ្ញីមាស សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅជូនចំពោះ ឯកឧត្តម ឆាង អ៉ីវ៉ូ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ តាមរយៈលោក ឡាយ វុទ្ធី អនុភូមិភ្ញីមាស ដែលបានស្នើសូមឯកឧត្តម នៅសម្លៀកបំពាក់ប្រជាការពារភូមិ ក្នុងឃុំភ្ញីមាស

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក រាជ និមល ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកមណ្ឌលសីមា បានដឹកនាំមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ចុះជួយសាលាគោលដៅស្តង់ដារសាលារៀនគំរូនៅមត្តេយ្យសិក្សាធនធានប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា និងលោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាលសាលាស្រុក បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់