រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាព​ចុះត្រួតពិនិត្យ​ និងសិក្សាទីតាំងត្រូវដំឡេីងបង្គោលអង់តែន​ នៅសាលាឃុំប្រឡាយ​ ស្ថិតនៅភូមិសំរោង​ ឃុំប្រឡាយ​ ស្រុក​ថ្មបាំង​ ខេត្ត​កោះកុង​ ដែលជាតំបន់ពុំដែលមានសេវាទូរស័ព្ទប្រេីប្រាស់

ថ្ងៃព្រហស្បតិ៍ ៣ រោច ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥​ ត្រូវនឹងថ្ងៃទី២០ ខែមករា​ ឆ្នាំ២០២២
January 20, 2022

លោក​ប្រធាន-អនុប្រធាន​មន្ទីរ​ និងមន្ត្រី​ជំនាញមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង​ ០១រូប​ បានអញ្ជេីញអមដំណេីរគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ដឹកនាំ​ដោយ​ ឯកឧត្ដម​ ជា​ មានិត​ រដ្ឋ​លេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ និងជាប្រធានក្រុមការងារ​ QOS តំបន់២​ ដោយមានការចូលរួមពី​ និយ័តករទូរគមនាគមន៍កម្ពុជា​,​ តំណាងសាលាខេត្ត​,​ លោកអភិបាលរងស្រុក,​ លោកមេឃុំ​ និងប្រតិបត្តិករក្រុមហ៊ុនទូរស័ព្ទ​ ០៦ក្រុមហ៊ុន​ ដេីម្បីចុះត្រួតពនិត្យ​ និងសិក្សាទីតាំងត្រូវដំឡេីងបង្គោលអង់តែន​ នៅសាលាឃុំប្រឡាយ​ ស្ថិតនៅភូមិសំរោង​ ឃុំប្រឡាយ​ ស្រុក​ថ្មបាំង​ ខេត្ត​កោះកុង​ ដែលជាតំបន់ពុំដែលមានសេវាទូរស័ព្ទប្រេីប្រាស់។

អត្ថបទទាក់ទង