រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាព​ចុះត្រួតពិនិត្យសាខាក្រុមហ៊ុនធ្វើអាជីវកម្មបេីកសេវាកម្មលើវិស័យប្រៃសណីយ៍នៅក្នុងស្រុកបូទុមសាគរ​ និងបានចែកជូនសេចក្ដីជូនដំណឹងលេខ ០១៣ បទ.ខកក​ ស្តីពីការផ្តល់លិខិតអនុញ្ញាតបេីកអាជីវកម្ម​ សេវាកម្មប្រៃសណីយ៍​ ទូរគមនាគមន៍​ បច្ចេកវិទ្យាគមនាគមន៍​និងព័ត៌មាន និងណែនាំផ្សព្វផ្សាយប្រកាសរួមលេខ​ ៤៩៨ សហវ.ប្រក​ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ថ្ងៃព្រហស្បតិ៍ ៣ រោច ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥​ ត្រូវនឹងថ្ងៃទី២០ ខែមករា​ ឆ្នាំ២០២២
January 20, 2022

លោក​-លោកស្រីអនុប្រធាន​មន្ទីរ​ និងលោកប្រធានការិយាល័យប្រៃសណីយ៍​ មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កោះកុង បានចុះត្រួតពិនិត្យសាខាក្រុមហ៊ុនធ្វើអាជីវកម្មបេីកសេវាកម្មលើវិស័យប្រៃសណីយ៍នៅក្នុងស្រុកបូទុមសាគរ​ និងបានចែកជូនសេចក្ដីជូនដំណឹងលេខ ០១៣ បទ.ខកក​ ស្តីពីការផ្តល់លិខិតអនុញ្ញាតបេីកអាជីវកម្ម​ សេវាកម្មប្រៃសណីយ៍​ ទូរគមនាគមន៍​ បច្ចេកវិទ្យាគមនាគមន៍​និងព័ត៌មាន និងណែនាំផ្សព្វផ្សាយប្រកាសរួមលេខ​ ៤៩៨ សហវ.ប្រក​ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជូនដល់សាខាក្រុមហ៊ុនបេីកអាជីវកម្ម សរុបចំនួន​ ០៥ទីតាំង៖
១-សាខាក្រុមហ៊ុន​ J&T Express
២-សាខាក្រុមហ៊ុន E-Zone Express
៣-សាខាក្រុមហ៊ុន Vireak Buntham Express
៤-សាខាក្រុមហ៊ុន CE Express
៥- សាខាក្រុមហ៊ុន Capitol Express។

អត្ថបទទាក់ទង