រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្ដម​ ថុង​ ចន់ សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧​ បានអញ្ជេីញសំណេះសំណាល និងសាកសួរសុខទុក្ខ ព្រមទាំងចែកអំណោយ ជូនប្រជាពលរដ្ឋ នៅឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង

ឯកឧត្ដម​ ថុង​ ចន់ សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧​ បានអញ្ជេីញសំណេះសំណាល និងសាកសួរសុខទុក្ខ ព្រមទាំងចែកអំណោយ ជូនប្រជាពលរដ្ឋ នៅឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង។

ឯកឧត្តមសមាជិកព្រឹទ្ធសភា បានលើកឡើងថា ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីត្រេកអរយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នាពេលនេះ និងបានយកអំណោយចែកជូនបងប្អូន នៅក្នុងឃុំប្រឡាយ នាពេលនេះ អំណោយតិចតួចទាំងនេះគ្រាន់តែជួយទំនុកបម្រុងបងប្អូនមួយរយៈពេលខ្លីតែប៉ុណ្ណោះ ក្នុងមួយរយៈពេលនេះបងប្អូនប្រជាពលរដ្ឋពិតជាមានការលំបាក ដោយក្នុងសហគមន៍របស់យើងមានការឆ្លងជំងឺកូវីដ-១៩ នាំឲ្យបងប្អូនមិនបានប្រកបរបរ អាជីកម្មនានាបាន តែពិតជាសំណាងដែលបងប្អូនទាំងអស់បានទទួលវ៉ាក់សាំងកូវីដ-១៩ គ្រប់ៗគ្នា។ ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បងប្អូនមានឱកាសទទួលបាននូវសមិទ្ធផលនានា នៅក្នុងមូលដ្ឋានព្រមទាំងសេវាកម្មសុខាភិបាលផងដែរ៕
ថ្ងៃអាទិត្យ ៦ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ January 23, 2022

អត្ថបទទាក់ទង