រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សិក្ខាសាលាថ្នាក់តំបន់ ស្តីពីការផ្តល់បច្ចេកទេសការអនុវត្តមុខងារវិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិ

លោក ហោ ធូ នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ ស្តីពីការផ្តល់បច្ចេកទេសការអនុវត្តមុខងារវិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភ័ត្រា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ សិក្ខាសាលាខាងលើនេះ ត្រូវរៀបចំឡើងក្នុងគោលបំណងគាំទ្របច្ចេកទេស គោលការណ៍ណែនាំ ការធ្វើបទអន្តរាគមន៍ និងការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ក្នុងគោលដៅពង្រឹងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល។
ថ្ងៃចន្ទ ៧ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ January 24, 2022

អត្ថបទទាក់ទង