រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាលាស្រុកបូទុមសាគរបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកប្រចាំខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក នឹងជាប្រធានគណៈបញ្ជាការឯកភាពស្រុកបូទុមសាគរ

សាលាស្រុកបូទុមសាគរបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកប្រចាំខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ហាក់ឡេង អភិបាល នៃគណៈអភិបាលស្រុក នឹងជាប្រធានគណៈបញ្ជាការឯកភាពស្រុកបូទុមសាគរ

  ដែលមានរបៀបវារៈដូចខាងក្រោម៖

1.    រាយការណ៍អំពីលទ្ធផល ភូមិ ឃុំ មានសុវត្ថិភាពប្រចាំខែមករា ឆ្នាំ២០២២ 

2.  រៀបចំផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់ និងប្រុងប្រយ័ត្នគ្រោះថ្នាក់ជាយថាហេតុនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម នៅទូទាំងស្រុកបូទុមសាគរ

3.  បទល្មើសនេសាទខុសច្បាប់នៅក្នុងមូលដ្ឋាន

4.  ផ្សេងៗ

  ដោយមានការអញ្ជើញចូលរួមពីសំណាក់៖

លោកនាយករដ្ឋបាលសាលាស្រុក លោកមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកមេឃុំគ្រប់ឃុំលោកនាយករងឧទ្យានជាតិបូទុមសាគរ លោកនាយកតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង នាយផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក  នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ មណ្ឌលសុខភាព និងការិយាល័យពាក់ព័ន្ធ សរុបចំនួន១៨ នាក់ស្រី០១នាក់ ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

================

ថ្ងៃអង្គារ ៨ រោច ខែបុស្ស ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២

ថ្ងៃនេះ ជាថ្ងៃសីល

ខែមករា 25, 2022

អត្ថបទទាក់ទង