/ / /

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត និងក្រុង ស្រុក ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ តាមរយៈ Video Conference ស្តីពី “ចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២២”

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត និងក្រុង ស្រុក ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ តាមរយៈ Video Conference ស្តីពី “ចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២២” ក្រោមអធិបតីភាពឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ អគ្គលេខាធិការរងនៃ គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) និងជាប្រធានក្រុមការងារ ទទួលបន្ទុកតាមដាននិងវាយតម្លៃឆ្នេរខ្សាច់កម្សាន្តស្អាត។

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត បានជម្រាបជូនអង្គពិធីទាំងមូលឱ្យបានជ្រាប អំពីភូមិសាស្រ្ត និងសក្តានុពលទេសចរណ៍ និងតំបន់ឆ្នេរសមុទ្ររបស់ខេត្តកោះកុង ដោយបានបញ្ជាក់ថា កោះកុងជាខេត្តដែលមានឆ្នេរវែងជាងគេគឺប្រហែល ២៣៧គម ដោយលាតសន្ធឹងចាប់ពី ចំណុចចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ព្រំប្រទល់ជាប់នឹង ខេត្តត្រាតប្រទេសថៃឡងត៍ ដល់ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ព្រំប្រទល់ជាប់នឹងខេត្តព្រះសីហនុ។ ក្រុង ស្រុកទាំង០៧ នៃខេត្តកោះកុង សុទ្ធតែជាប់ឆ្នេរសមុទ្រ និងដៃព្រែក កោះនៅក្នុងលម្ហសមុទ្រ មាន២៣ និងកោះនៅក្នុងព្រែកមាន១២ សរុប៣៥កោះ ស្ថិតក្នុងភូមិសាស្រ្តស្រុកចំនួន០៥ ដោយ មានឆ្នេរខ្សាច់ និង ផ្កាថ្ម បាត សមុទ្រ តាម ប្រជុំ កោះស្តេច ប្រជុំកោះកុងក្រៅ ព្រមទាំង ស្មៅសមុទ្រ នៅឃុំជ្រោយប្រស់ និងតំបន់ព្រៃកោងកាងដែលជាដែនជម្រកដ៏សុខសាន្តនៃជីវៈចម្រុះគ្រប់ប្រភេទក្នុង ដែនជម្រកសត្វព្រៃពាមក្រសោប។
កន្លងមកខេត្តកោះកុងក៏មានឆ្នេរចំនួន៣ ដែលទទួលបាន ចំណាត់ថ្នាក់ឆ្នេរខ្សាច់កម្សាន្តស្អាតផងដែរ រួមមាន៖ ឆ្នេរប៉ាក់ខ្លង ឆ្នេរតារាសាគរ និងឆ្នេរចាំយាម។ សម្រាប់ឆ្នាំ២០២២ គណៈកម្មាធិការ គ.អ.ឆ.ក ខេត្តកោះកុងនឹងជំរុញផ្សព្វផ្សាយដល់រដ្ឋបាលក្រុង ស្រុក ស្ថាប័ន ពាក់ព័ន្ធ និងវិស័យឯកជននានាក្នុងការរៀបចំ កែលម្អសោភណ្ឌភាពឱ្យបានល្អប្រសើរស្របទៅនឹងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្ត និងចូលរួមដាក់ពាក្យបេក្ខភាពចលនាប្រឡង ប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតឱ្យបានច្រើនផងដែរ៕

ថ្ងៃពុធ ៩ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ January 26, 2022

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    11/08/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចាំបាច់មួយចំនួន ដែលរដ្ឋបាលខេត្តកោះកុងត្រូវបន្តអនុវត្ត

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    11/08/2026

    មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានបើកកិច្ចប្រជុំពិភាក្សាលើការងារប្រតិភូកម្មការចុះបញ្ជីសិប្បកម្មមានហានិភ័យ ជាមួយមន្ត្រីនៃរដ្ឋបាលសាលាខេត្តកោះកុង និងមន្ត្រីទទួលបន្ទុកការងារ វិស័យឧស្សាហកម្ម និងសិប្បកម្ម ក្រុង ស្រុក

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ក្រូច​ បូរីសីហាអភិបាល​ នៃគណៈភិបាលស្រុកបូទុមសាគរ​ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/08/2026

    រដ្ឋបាលឃុំភ្ញីមាស សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅជូនចំពោះ ឯកឧត្តម ឆាង អ៉ីវ៉ូ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ តាមរយៈលោក ឡាយ វុទ្ធី អនុភូមិភ្ញីមាស ដែលបានស្នើសូមឯកឧត្តម នៅសម្លៀកបំពាក់ប្រជាការពារភូមិ ក្នុងឃុំភ្ញីមាស

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក រាជ និមល ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកមណ្ឌលសីមា បានដឹកនាំមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ចុះជួយសាលាគោលដៅស្តង់ដារសាលារៀនគំរូនៅមត្តេយ្យសិក្សាធនធានប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា និងលោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាលសាលាស្រុក បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់