/ / /

លោកស្រី អ៊ិន សុភី អភិបាលរងស្រុក​កោះកុង និងជា​អនុប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជាស្រុក​កោះកុង ដឹកនាំក្រុមការងារ​ចុះជួបសំណេះសំណាល​ប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា និងពិការភាព ក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង​

ស្រុកកោះកុង ៖ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ១០ រោច ខែបុស្ស ឆ្នាំឆ្លូវ​ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ដោយមានការចាត់តាំងពី​លោក ជា សូវី អភិបាលស្រុក និងប្រធាន​គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង លោកស្រី អ៊ិន សុភី អភិបាលរងស្រុក និង អនុប្រធាន​​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជាស្រុក​កោះកុង​ សហការជាមួយគណៈកិត្តិយស និង​គណៈកម្មាធិការ​អនុសាខា និងអាជ្ញាធរ​ឃុំជ្រោយប្រស់​ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយក​អំណោយ​សប្បុរសធម៌ និងថវិកាប្រគល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា និងជនពិការភាពចំនួន ០៤គ្រួសារ រស់នៅឃុំជ្រោយប្រស់​ ស្រុកកោះកុង ខេត្តកោះកុង

ក្រុមការងារ​បាននាំយកនូវសម្ភារដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត  និងលោកជំទាវ ពេជ្រ ចន្ទមុនី រួមមាន ៖ អង្ករចំនួន ២៥គីឡូក្រាម ទឹកសុីអុីវ ១យួរ ទឹកសុទ្ធ ១កេស ទឹកត្រី ៣ដប មី ១កេស និង​ថ្នាំ​ពេទ្យមួយចំនួនទៀត ក្នុងនោះ​គណៈកម្មាធិការ​ពិគ្រោះយោបល់​កិច្ចការ​ស្រ្តី និងកុមារស្រុកកោះកុង បានចូលរួមថវិកាមួយគ្រួសារចំនួន ១០០ ០០០រៀល (មួយរយពាន់រៀលគត់)​។​

លោក អ៊ឹង ទូច អនុប្រធាន​កិត្តិយស តំណាងលោក ទេព វិស្កុល ប្រធាន​កិត្តិយស​អនុសាខា បាននាំយកថវិការបស់​អនុសាខា​កាកបាទក្រហម​កម្ពុជាស្រុកកោះកុង ចូលរួមឧបត្ថម្ភ​ដោយក្នុងនោះ​មួយគ្រួសារទទួលបាន ១០០ ០០០រៀល (មួយរយពាន់រៀលគត់)​។​

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    11/08/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចាំបាច់មួយចំនួន ដែលរដ្ឋបាលខេត្តកោះកុងត្រូវបន្តអនុវត្ត

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    11/08/2026

    មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានបើកកិច្ចប្រជុំពិភាក្សាលើការងារប្រតិភូកម្មការចុះបញ្ជីសិប្បកម្មមានហានិភ័យ ជាមួយមន្ត្រីនៃរដ្ឋបាលសាលាខេត្តកោះកុង និងមន្ត្រីទទួលបន្ទុកការងារ វិស័យឧស្សាហកម្ម និងសិប្បកម្ម ក្រុង ស្រុក

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ក្រូច​ បូរីសីហាអភិបាល​ នៃគណៈភិបាលស្រុកបូទុមសាគរ​ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/08/2026

    រដ្ឋបាលឃុំភ្ញីមាស សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅជូនចំពោះ ឯកឧត្តម ឆាង អ៉ីវ៉ូ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ តាមរយៈលោក ឡាយ វុទ្ធី អនុភូមិភ្ញីមាស ដែលបានស្នើសូមឯកឧត្តម នៅសម្លៀកបំពាក់ប្រជាការពារភូមិ ក្នុងឃុំភ្ញីមាស

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក រាជ និមល ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកមណ្ឌលសីមា បានដឹកនាំមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ចុះជួយសាលាគោលដៅស្តង់ដារសាលារៀនគំរូនៅមត្តេយ្យសិក្សាធនធានប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា និងលោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាលសាលាស្រុក បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់