/ / /

សេចក្តីជូនដំណឹងស្តីពី ÷ ការផ្សព្វផ្សាយលើការចុះបង្កើត និងវិញ្ញាបនបត្រអនុញ្ញាតឲ្យដំណើរការរោងចក្រ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ក្នុងខេត្តកោះកុង។

មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម ដែលកំពុងតែដំណើរការផលិតកម្មរបស់ខ្លួននៅទូទាំងខេត្តកោះកុងឲ្យបានជ្រាបថា៖ បច្ចុប្បន្ននេះមន្ទីរបានពិនិត្យឃើញថាមានម្ចាស់សហគ្រាស/សិប្បកម្ម មួយចំនួនកំពុងធ្វើការផលិតនូវផលិតផល និងចរាចរនៅ លើទីផ្សារដោយពុំទាន់មានច្បាប់អនុញ្ញាតនៅឡើយ ហើយក៏មានសហគ្រាស/សិប្បកម្មមួយចំនួនជាប្រភេទផលិតផលម្ហូប អាហារដោយមិនទាន់បានត្រួតពិនិត្យគុណភាពផលិតផលបានត្រឹមត្រូវ ដែលជាផលិតផលមានហានិភ័យខ្ពស់ អាចបណ្ដាល ឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ឬអ្នកបរិភោគ។ ដូចនេះមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមអំពាវ នាវដល់ម្ចាស់សហគ្រាស/សិប្បកម្មទាំងអស់ ដែលមិនមានច្បាប់អនុញ្ញាត ត្រូវមកដាក់ពាក្យស្នើសុំច្បាប់បង្កើត និងវិញ្ញាបនបត្រអនុញ្ញាតដំណើរការសហគ្រាស /សិប្បកម្ម នៅតាមបណ្ដាទីតាំងដូចខាងក្រោម៖
១. នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកោះកុង ឬ
២. នៅការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ឬ
៣. នៅការិយាល័យច្រកចេញចូលតែមួយ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ពត៌មានបន្ថែមអាចទំនាក់ទំនងទូរស័ព្ទលេខ ០៨១ ៨៨៨ ០៣៤ / ០១១ ៣៦៩ ៧៩៩ (Telegram)។
ចំពោះម្ចាស់សហគ្រាស/សិប្បកម្មណា ដែលមិនអនុវត្តតាមសេចក្តីជូនដំណឹងខាងលើនេះ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង នឹងចាត់វិធានការចំពោះម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម ដែលកំពុងតែ ដំណើរការផលិតកម្មរបស់ខ្លួន ស្របតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ដូចមានចែងក្នុង ជំពូកទី៦ ស្តីពីទោសប្បញ្ញត្តិ ជាកំហិត ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីពិន័យអន្តរការណ៍ជាប្រាក់ និងធ្វើកិច្ច សន្យាជាលាយលក្ខណ៍អក្សរទុកជាការព្រមាន។
មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង សង្ឃឹម និងជឿជាក់ថា លោក-លោកស្រី ម្ចាស់សហគ្រាស/សិប្បកម្មទាំងអស់ នឹងយកចិត្តទុកដាក់សហការអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធ ភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    11/08/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចាំបាច់មួយចំនួន ដែលរដ្ឋបាលខេត្តកោះកុងត្រូវបន្តអនុវត្ត

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    11/08/2026

    មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានបើកកិច្ចប្រជុំពិភាក្សាលើការងារប្រតិភូកម្មការចុះបញ្ជីសិប្បកម្មមានហានិភ័យ ជាមួយមន្ត្រីនៃរដ្ឋបាលសាលាខេត្តកោះកុង និងមន្ត្រីទទួលបន្ទុកការងារ វិស័យឧស្សាហកម្ម និងសិប្បកម្ម ក្រុង ស្រុក

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ក្រូច​ បូរីសីហាអភិបាល​ នៃគណៈភិបាលស្រុកបូទុមសាគរ​ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/08/2026

    រដ្ឋបាលឃុំភ្ញីមាស សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅជូនចំពោះ ឯកឧត្តម ឆាង អ៉ីវ៉ូ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ តាមរយៈលោក ឡាយ វុទ្ធី អនុភូមិភ្ញីមាស ដែលបានស្នើសូមឯកឧត្តម នៅសម្លៀកបំពាក់ប្រជាការពារភូមិ ក្នុងឃុំភ្ញីមាស

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក រាជ និមល ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកមណ្ឌលសីមា បានដឹកនាំមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ចុះជួយសាលាគោលដៅស្តង់ដារសាលារៀនគំរូនៅមត្តេយ្យសិក្សាធនធានប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា និងលោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាលសាលាស្រុក បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់