/ / /

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រែអំបិល សហការជាមួយផ្នែករដ្ឋបាលជលផលស្រុកបូទុមសាគរ ចុះល្បាតចល័តទប់ស្កាត់រាល់បទល្មើសនេសាទខុសច្បាប់ តាមប្រព័ន្ធព្រែកស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រែអំបិល សហការជាមួយផ្នែករដ្ឋបាលជលផលស្រុកបូទុមសាគរ ចុះល្បាតចល័តទប់ស្កាត់រាល់បទល្មើសនេសាទខុសច្បាប់ តាមប្រព័ន្ធព្រែកស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង
នៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៩:២៥ នាទីព្រឹក ដល់ម៉ោង ១៩:៣០នាទីយប់ លោកវរសេនីយ៍ត្រី ហន រស្មី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រែអំបិល បានចាត់លោកអនុសេនីយ៍ទោ អុិន ហេង ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងជំនាញជលផល និងសហគមន៍នេសាទសរុប ចំនួន ០៥នាក់ ដឹកនាំដោយលោក ប៉ រ៉ានី នាយរងផ្នែករដ្ឋបាលជលផលស្រុកបូទុមសាគរ ចុះល្បាតចល័តដើម្បីទប់ស្កាត់រាល់បទល្មើសនេសាទខុសច្បាប់ តាមប្រព័ន្ធព្រែកស្រែអំបិល នៅចំណុចព្រែក សាលាម្នាង ស្ទឹងក្អោង ខ្សាច់ឈើទាល និងខ្សាច់ចោត ដែលស្ថិតក្នុងភូមិសាស្ត្រភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានព្រំប្រទល់ជាប់នឹងភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ប៉ុន្តែពុំឃើញមានបទល្មើសនេសាទផ្សេងៗ គួរឲ្យកត់សម្គាល់ឡើយ។

ប្រភពៈ វឿន រិទ្ធី

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    11/08/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចាំបាច់មួយចំនួន ដែលរដ្ឋបាលខេត្តកោះកុងត្រូវបន្តអនុវត្ត

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    11/08/2026

    មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានបើកកិច្ចប្រជុំពិភាក្សាលើការងារប្រតិភូកម្មការចុះបញ្ជីសិប្បកម្មមានហានិភ័យ ជាមួយមន្ត្រីនៃរដ្ឋបាលសាលាខេត្តកោះកុង និងមន្ត្រីទទួលបន្ទុកការងារ វិស័យឧស្សាហកម្ម និងសិប្បកម្ម ក្រុង ស្រុក

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ក្រូច​ បូរីសីហាអភិបាល​ នៃគណៈភិបាលស្រុកបូទុមសាគរ​ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/08/2026

    រដ្ឋបាលឃុំភ្ញីមាស សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅជូនចំពោះ ឯកឧត្តម ឆាង អ៉ីវ៉ូ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ តាមរយៈលោក ឡាយ វុទ្ធី អនុភូមិភ្ញីមាស ដែលបានស្នើសូមឯកឧត្តម នៅសម្លៀកបំពាក់ប្រជាការពារភូមិ ក្នុងឃុំភ្ញីមាស

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក រាជ និមល ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកមណ្ឌលសីមា បានដឹកនាំមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ចុះជួយសាលាគោលដៅស្តង់ដារសាលារៀនគំរូនៅមត្តេយ្យសិក្សាធនធានប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា និងលោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាលសាលាស្រុក បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់