/ / /

លោក សុខ ភិរម្យ អភិបាលរងស្រុក​កោះកុង តំណាងលោកអភិបាល នៃគណៈអភិបាល​កោះកុង​ ដឹកនាំប្រជុំពិភាក្សាលើបញ្ហា បង្គោលអគ្គីសនី ដែលប៉ះពាល់ជាមួយគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃពុធ ៨ កើត ខែមាឃ ឆ្នាំឆ្លូវ​ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ លោក សុខ ភិរម្យ អភិបាលរងស្រុក​ តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាល​កោះកុង​ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើបញ្ហា បង្គោលអគ្គីសនី ដែលប៉ះពាល់ជាមួយគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨

ដើម្បីពិភាក្សាលើការងាររៀបចំធ្វើការសហការលើការអនុវត្តការងាររវាងអង្គភាពពាក់ព័ន្ធជាមួយរដ្ឋបាលស្រុក លើគម្រោងស្ថាបនាស្ថិតក្នុងដែន​សមត្ថកិច្ច​របស់ស្រុកកោះកុង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ ជាពិសេសការប៉ះពាល់លើ​ផងប្រយោជន៍របស់ប្រជាពលរដ្ឋ។​

ក្នុងកិច្ចប្រជុំនេះផងដែរ លោកអភិបាលរងស្រុក ក៏បានផ្ដល់ជាយោបល់ឱ្យមន្ទីររ៉ែ និងថាមពល ធ្វើការសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ពិនិត្យ និងសម្របសម្រួលជាមួយក្រុមហ៊ុនចំពោះមុខទាំង២(អគ្គីសនីកម្ពុជា និងក្រុមហ៊ុនសាងសង់ផ្លូវ) ចុះពិនិត្យទីតាំងបង្គោលដែលប៉ះពាល់គម្រោង រួចរាយការណ៍ជូនក្រុមការងារ និងអនុវត្តការផ្លាស់ប្ដូរទីតាំងបង្គោល ប្រកបដោយលក្ខណៈបច្ចេកទេស និងធ្វើយ៉ាងណា កាត់បន្ថយការប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋឱ្យបានច្រើន ពិសេសការផ្ដាច់ចរន្តអគ្គីសនីក្នុងរយៈពេលខ្លីបំផុត

ជំនួសមុខឱ្យ លោកអភិបាល នៃគណៈអភិបាល​ស្រុកកោះកុង លោកអភិបាលរងស្រុក ក៏ផ្ដាំផ្ញើឱ្យក្រុមការងារទាំងអស់រក្សាសាមគ្គីភាព និងសហការគ្នាជានិច្ច ជាពិសេសសម្របសម្រួលលើកិច្ចចាំបាច់នានាចំពោះមុខ ហើយរដ្ឋបាលស្រុកនឹងចូលរួមសហការផងដែរ

កិច្ចប្រជុំនោះ ក៏មានការចូលរួមពីលោក ណឹម ភិរម្យ អភិបាលរងស្រុក តំណាងមន្ទីររ៉ែ និងថាមពលខេត្ត មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត តំណាងក្រុមហ៊ុនអគ្គីសនីកម្ពុជា តំណាងក្រុមហ៊ុនសាងសង់ផ្លូវ៤៨ កំណាត់ទី២ ពីចំណុច61+200 ដល់ 125.000 នៅសាលប្រជុំសាលាស្រុកកោះកុង។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    11/08/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចាំបាច់មួយចំនួន ដែលរដ្ឋបាលខេត្តកោះកុងត្រូវបន្តអនុវត្ត

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    11/08/2026

    មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានបើកកិច្ចប្រជុំពិភាក្សាលើការងារប្រតិភូកម្មការចុះបញ្ជីសិប្បកម្មមានហានិភ័យ ជាមួយមន្ត្រីនៃរដ្ឋបាលសាលាខេត្តកោះកុង និងមន្ត្រីទទួលបន្ទុកការងារ វិស័យឧស្សាហកម្ម និងសិប្បកម្ម ក្រុង ស្រុក

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ក្រូច​ បូរីសីហាអភិបាល​ នៃគណៈភិបាលស្រុកបូទុមសាគរ​ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/08/2026

    រដ្ឋបាលឃុំភ្ញីមាស សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅជូនចំពោះ ឯកឧត្តម ឆាង អ៉ីវ៉ូ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ តាមរយៈលោក ឡាយ វុទ្ធី អនុភូមិភ្ញីមាស ដែលបានស្នើសូមឯកឧត្តម នៅសម្លៀកបំពាក់ប្រជាការពារភូមិ ក្នុងឃុំភ្ញីមាស

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក រាជ និមល ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកមណ្ឌលសីមា បានដឹកនាំមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ចុះជួយសាលាគោលដៅស្តង់ដារសាលារៀនគំរូនៅមត្តេយ្យសិក្សាធនធានប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា និងលោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាលសាលាស្រុក បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់