ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២
លោក អុី ម៉េងលាង ប្រធានមន្ទីរ និងនាយរងខណ្ឌ នាយ-នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ និងមន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមអមដំណើរឯកឧត្តម ឃុន សាវឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យមើលតំបន់ដែនជម្រកសុវត្ថិភាពត្រីកាម៉ុងពាមក្រសោប និងពិនិត្យការសាងសង់ប្រអប់បេតុង និងបង្គោលបេតុង ដើម្បីដាក់នៅតំបន់ការពារស្មៅសមុទ្រឈូងជ្រោយប្រស់ និងធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបន្សាំអណ្តើកហ្លួង ឬអណ្តើកសរសៃ និងក្រពើត្រី នៅឃុំទទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង