រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សមិទ្ធផលថ្មីលើទឹកដីស្រុកថ្មបាំង ខេត្តកោះកុង បានឃើញជារូបរាងហើយ

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាប្រធានក្រុមការថ្នាក់ជាតិចុះមូលដ្ឋានស្រុកថ្មបាំង បានអញ្ជើញជាអធិបតី ក្នុងពិធីសូត្រមន្តសូមសេចក្តីសុខ នៅតាមផ្លូវក្រាលគ្រួសក្រហមថ្មីមួយខ្សែ មានប្រវែង ៤០គីទ្បូម៉ែត្រ ពីឃុំថ្មដូនពៅ ឆ្ពោះទៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលជាស្នាដៃនៃការខិតខំប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកថ្មបាំង ដែលមានលោកពេជ្រ ឆលួយ ប្រធានក្រុមប្រឹក្សាស្រុក និងលោកអន សុធារិទ្ធ អភិបាលស្រុក និងរដ្ឋបាលឃុំទាំងពីរ ជាពិសេសក្រោមការដឹកនាំ និងសម្របសម្រួលពីថ្នាក់ខេត្តដែលមានលោកជំទាវមិថុនា ភូថង ជាអភិបាលខេត្តកោះកុងទើបទទួលបានជោគជ័យ។ សមិទ្ធផលមួយនេះមានការត្រេកអរ និងសារទរពីប្រជាពលរដ្ឋជាខ្លាំងនៅមូលដ្ឋានដោយសារនេះជាផ្នែកមួយក្នុងការសម្រួលការធ្វើដំណើរ ការប្រាស្រ័យទាក់ទងគ្នា និងងាយស្រួលមកទទួលសេវានៅរដ្ឋបាលស្រុកថ្មបាំង។

ថ្ងៃសុក្រ ១០ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ February 11, 2022

ប្រភព ÷រដ្ឋបាលស្រុកថ្មបាំង

អត្ថបទទាក់ទង