រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី អបអរសាទរមហាសន្និបាតលើកទី០៣ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកោះកុង ដែលមានសមាជិក ចូលរួម ចំនួន ១២០ នាក់។

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (216)

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី អបអរសាទរមហាសន្និបាតលើកទី០៣ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកោះកុង ដែលមានសមាជិក ចូលរួម ចំនួន ១២០ នាក់។

លោកអភិបាលរងខេត្ត បានលើកឡើងថា ក្នុងនាមអភិបាល នៃគណៈអភិបាលខេត្តកោះកុង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្ស រីករាយជាទីបំផុត ដែលបានចូលរួម ជាអធិបតីក្នុងឱកាសបើកមហាសន្និបាតសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកោះកុង ដើម្បីបូកសរុបលទ្ធផលការងាររយៈពេល ០៥ ឆ្នាំ និងការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានសមាគម សមាជិកគណៈកម្មាធិការប្រតិបត្តិ និងសមាជិកក្រុមប្រឹក្សាសមាគម។ ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនេះ ខ្ញុំសូមសំដែងនូវការនឹករលឹក និងសូមផ្តាំផ្ញើនូវការសួរសុខទុក្ខ ដល់ សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ ពិសេសលោក លោកស្រីក្រុមប្រឹក្សាក្រុង ស្រុក ដែល ទើបជាប់ឆ្នោត និងចូលកាន់តំណែងថ្មីៗ ហើយដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លូន ក្នុងគោល បំណងលើកកម្ពស់កិច្ចអភិវឌ្ឍមូលដ្ឋាន តាមបែបប្រជាធិបតេយ្យនិង វិមជ្ឈការ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី ០៦ ដែលកំពុងបន្តខិតខំប្រឹងប្រែងធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់មូលដ្ឋាន។ លោក លោកស្រីជាបេក្ខជនថ្នាក់ដឹកនាំ លោក លោកស្រីជាគណៈគណៈកម្មាធិការប្រតិបត្តិសមាគម និងលោក លោកស្រីជាសមាជិកក្រុមប្រឹក្សាសមាគម ដើម្បីបន្តដឹកនាំសមាគមអោយកាន់តែប្រសើរឡើង និងមាននិរន្តរភាពតទៅមុខទៀត។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021
កែប្រែចុងក្រោយ : 11 ម៉ោងមុន