/ / /

មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង ស្នាក់ការ​ត្រពាំងរូង​នៃ ដែនជម្រកសត្វព្រៃតាតៃបានចុះល្បាតទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិ​នៅចំណុចវាលតាភូ ស្ថិតក្នុង ​ភូមិត្រពាំងរូង ឃុំត្រពាំងរូង​ ស្រុកកោះកុង ខេត្តកោះកុង

នៅថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២២ កម្លាំងមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃតាតៃ បានសហការជាមួយ អ.ហ.ផ.ទ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះល្បាតទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិ ដោយម៉ូតូចំនួន ៣គ្រឿង និងថ្មើរជើង ក្នុងដែនជម្រកសត្វព្រៃតាតៃ ចំណុចវាលតាភូ ត្រង់និយាមកាលេខ (០៣១៦៤៦២-១២៦៧៣៤៦) ស្ថិតនៅ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង បានជួបប្រទះឃើញ (សត្វឈ្លូស) ចំនួន១ក្បាល ជាប់អន្ទាក់ងាប់ឡេីងស្អុយ ដែលមានទម្ងន់ប្រហែលជា ២៥គីឡូក្រាម រួចហើយក្រុមការងារបានដេីរដោះអន្ទាក់បានចំនួន ២៨៩ខ្សែ ជាប្រភេទខ្សែគោពណ៌សរ ដែលបង្ករដោយ (អញ្ញតតជន) ចំពោះវត្ថុតាង(ខ្សែអន្ទាក់)ក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតត្រពាំងរូង ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា និងលោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាលសាលាស្រុក បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

  • ហេង គីមឆន/
    11/08/2026

    លោក អ៊ួង សំអឿន លោក ពេជ្រ បញ្ញាវុធ ប្រធាន អនុប្រធាន​ផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យប្រជាពលរដ្ឋខេត្ត បានអញ្ជើញបើកវគ្គផ្សព្វផ្សាយ ស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច ​សិទ្ធិអំណាចរបស់​ការិយា​ល័យ​ប្រជា​ពល​រដ្ឋ​​ខេត្ត និង​ការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ” មតិយើង “

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/08/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • ហេង គីមឆន/
    10/08/2026

    លោក អ៊ួង សំអឿន ប្រធាន​ផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យប្រជាពលរដ្ឋខេត្ត បានអញ្ជើញបើកវគ្គផ្សព្វផ្សាយ ស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច ​សិទ្ធិអំណាចរបស់​ការិយា​ល័យ​ប្រជា​ពល​រដ្ឋ​​ខេត្ត និង​ការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ” មតិយើង “

  • ហេង គីមឆន/
    10/08/2026

    ពិធីបូជាសព ឯកឧត្តម កាយ សំរួម ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា

  • ហេង គីមឆន/
    10/08/2026

    លោក អន សុធារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ ក្រុមការងារចំពោះកិច្ចលើការពិនិត្យផ្តល់ឋានៈជាជនភាសខ្លួន និងការធ្វើសមាហរណកម្មជនជាតិអាហ្វហ្កានីស្ថាន ពីប្រទេសកាតា មកស្នាក់នៅព្រះរាជាណាចក្រកម្ពុជា